ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សិល្បករ​ខ្មែរនាំ​អំណោយ​ចែកជូន​ប្រជាពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​៣០​គ្រួសារ​នៅ​ស្រុក​ពារាំង​

10 ឆ្នាំ មុន

ខេត្តព្រៃ​វែង ៖ ប្រជាពល​រដ្ឋ​៣០​គ្រួសារ​ ដែល​ស្ថិត​ក្នុង​ឃុំ​កំពង់​អំពិល​ ស្រុក​ពារាំង​ បាន​ទទួល​អំណោយ​ជាគ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកាមួយចំនួន​ពី​សមាគម​សិល្បករ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​២១ តុលា ២០១៣ ។

ខេត្តព្រៃ​វែង ៖ ប្រជាពល​រដ្ឋ​៣០​គ្រួសារ​ ដែល​ស្ថិត​ក្នុង​ឃុំ​កំពង់​អំពិល​ ស្រុក​ពារាំង​ បាន​ទទួល​អំណោយ​ជាគ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកាមួយចំនួន​ពី​សមាគម​សិល្បករ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​២១ តុលា ២០១៣ ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ​ ម៉ាច បាន​មាន​ប្រសាសន៍ថា ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពល​រដ្ឋ​ដែល​ក្រខ្សត់ និង​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ សមាគម​សិល្បករ​ខ្មែ​របាន​ធ្វើការ​កៀងគរ ស្វែង​រកថវិកា​ពីស​ប្បុរសជន​ទាំងក្នុង​ និង​ក្រៅ​ប្រទេស​ដើម្បី​យក​ទៅ​ជួយ​ប្រជាពល​រដ្ឋ​ដែល​កំពុង​តែជួបការ​លំបាក​នាពេល​នេះ ។

លោក​បញ្ជាក់ថា អំណោយ​​ដែល​យក​មក​ចែក​ជូន​ប្រជាពល​រដ្ឋ​នាពេល​នេះ គឺបាន​មក​ពី​សប្បុរសជន​នានា មក​ពី​ក្រៅ​ប្រទេស​ ក្នុង​ប្រទេស​ អ្នក​សិល្បៈ សមាគម​សិល្បៈ និង​ថវិកាផ្ទាល់​ខ្លួន​របស់​លោក​មួយចំនួន​ ។

អំណោយ​ដែល​យក​ចែក​ជូន​មាន​ អង្ករ ទឹក​ត្រី​ ទឹក​ស៊ីវ​អ៊ីវ ត្រី​ខកំប៉ុង និង​ថវិកាចំនួន​២ម៉ឺន​រៀល​ ដល់​ក្រុម​គ្រួសារ​ចំនួន​៣០ ដែល​សុទ្ធសឹង​ជាជន​ក្រីក្រ និង​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ក្នុង​នោះ​ក៏មាន​សិល្បៈករ​ជើង​ចាស់​២រូប​ផងដែរ ៕