ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​យក​សួន​ច្បារ​ផ្សារ​ចាស់​ខាង​កើត​ផ្សារ​រាត្រីធ្វើ​កន្លែង​ផ្ញើ​ម៉ូតូ និង​រថ​យន្ត​ អាជ្ញា​ធរ​ខណ្ឌ​ដូន​ពេញ​គ្មាន​វិធាន​ការ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សួន​ច្បារ​ផ្សារ​ចាស់​ផ្នែក​ខាង​កើត​ក្រោយ​ផ្សារ​រាត្រី​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ​ ត្រូវ​បាន​ឈ្មួញ​យក​ធ្វើ​កន្លែង​ផ្ញើ​ម៉ូតូ និង​រ​ថ​យន្ត​២៤​ម៉ោង​យ៉ាង​រំភើយ​ មិន​រំខាន​ដល់​អាជ្ញា​ធរ​ខណ្ឌ​ដូន​ពេញ​នោះ​ទេ ។ បញ្ហា​នេះ​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​រិះ​គន់​ ហើយ​សុំ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី​៥​នេះ​ពិនិត្យ​មើល​ផង​។

ប្រជា​ពលរដ្ឋដែល​មាន​លំនៅ​ឋាន​ជាប់​នឹង​ផ្សារ​ចាស់​បាន​នាំ​គ្នា​និយាយ​ថា សួន​ច្បារ​ផ្សារ​ចាស់​ត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញ​ចំណាយ​ថវិកា​របស់​រដ្ឋ​អស់​ជា​ច្រើន​ដើម្បី​កែ​លំអ​ឱ្យ​មាន​សោភ័ណ​ភាព​ និង​ទុក​សម្រាប់​ប្រជា​ពលរដ្ឋ​ហាត់​ប្រាណ​ តែ​ឥឡូវ​នេះ​ត្រូវ​ឈ្មួញ​យក​ផ្នែក​ខាង​កើត​លើ​សួន​ច្បារ​ផ្សារ​ចាស់​ក្រោយ​ផ្សារ​រាត្រី​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​ និង​រថ​យន្ត​២៤​ម៉ោង​យ៉ាង​អនាធិបតេយ្យ​។ ប្រជា​ពល​រដ្ឋ​សួរ​ថា តើ​សាលា​ខណ្ឌ​ដូន​ពេញ​ជា​អ្នក​អនុញ្ញាត​ឱ្យ​ឈ្មួញ​យក​សួន​ច្បារ​ធ្វើ​កន្លែង​ផ្ញើ​ម៉ូតូ និង​រថយន្ត​ឬ?

ទាក់​ទិន​នឹង​បញ្ហា​នេះ​​ មន្ត្រី​ជំនាញ​សាលា​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា សាលា​ខណ្ឌ​ដូន​ពេញ​មិន​មាន​សិទ្ធិ​ណា​មួយ​ហ៊ាន​អារ​កាត់​យក​ចិញ្ចើម​សួន​ច្បារ​ផ្សារ​ចាស់​ផ្នែក​ខាង​កើត​ក្រោយ​ផ្សារ​រាត្រី​ទៅ​ឱ្យ​ឈ្មួញ​ធ្វើ​កន្លែង​ផ្ញើ​ម៉ូតូ និង​រថ​យន្ត​នោះ​ទេ វា​ជា​សិទ្ធិ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​កាល​សម័យ​លោក​កែប ជុតិមា ជា​អភិបាល​។ មន្ត្រី​ដដែល​ក៏​បាន​រិះ​គន់​ផង​ដែរ​ថា វា​ពិត​ជា​មិន​សម​ទាល់​តែ​សោះ​ដែល​គេ​អនុញ្ញាត​ឱ្យ​ឈ្មួញ​ធ្វើ​បែប​នេះ ការ​អភិវឌ្ឍ​សួន​ច្បារ​គឺ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​បរទេស​ដើរ​កម្សាន្ត​ និង​ទុក​ជា​កន្លែង​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ ដូច្នេះ​សាលា​រាជ​ធានី​ភ្នំពេញ​គួរ​តែ​ឱ្យ​មន្ទីរ​ជំនាញ​ពិនិត្យ​​ឯក​សារ​ឡើង​វិញ​កុំឱ្យ​មាន​វប្ប​ធម៌​យក​ចិញ្ចើម​សួន​ច្បារ​កណ្តាល​ក្រុង​ទៅ​ធ្វើ​អាជីវកម្ម​បែប​នេះ។

ជុំវិញ​បញ្ហា​នេះ​ កោះ​សន្តិ​ភាព​នៅ​មិន​ទាន់​អាច​ទាក់​ទងដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក​អភិ​បាល​ខណ្ឌ​ដូន​ពេញ​បាន​នៅ​ឡើយ​ទេ ដោយ​សារ​ទូរ​ស័ព្ទ​របស់​លោក​មិន​អាច​ទាក់​ទង​បាន​៕