ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណុំរឿង​ពុ.ក​រលួ.យ​ប្រធាន​ផ្សារ​ទួល​ពង្រ​២​នាក់​ប្តី​ប្រពន្ធ​និង​សន្តិសុខ​២នាក់​ ត្រូវ​អយ្យការ​អម​សាលា​ដំបូង​បើ​កការ​ស៊ើបសួរ​

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នេះ​ថា សំណុំរឿង​ពុក​រលួយ​ប្រធាន​ផ្សារ​ទួល​ពង្រ​២​នា ក់​ប្តី​ប្រពន្ធ​និង​សន្តិសុខ​២​នាក់ តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​ការ​ស៊ើប សួរ ពី​បទ​ ​ការ​ប្រមូល​ចំណូល​សារពើពន្ធ​ដោយ​គ្មាន​សិទ្ធិ និង​អំពើ​សមគំនិត​ក្នុង​ការ​ប្រមូល​ចំណូល​សារពើពន្ធ​ដោយ​គ្មាន​សិទ្ធិ បទ ល្មើស​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ៨៩ នៃ​ច្បាប់​គ្រប់ គ្រង​ចំណូល​មិនមែន​សារពើពន្ធ និង​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួច​បាន​បញ្ជូន​ជនសង្ស័យ​៤នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​ដើរ​ប្រមូល​លុយ​ពី​អាជីវករ​លក់ដូរ​លើ​បណ្តា​យ​ផ្លូវ​មុខ​រោងចក្រ ហុង វ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៤ នាក់​មាន ៖
១-​ឈ្មោះ ណៃ ដា​ណែ​ត ភេទ​ស្រី អាយុ​៣៩ ឆ្នាំ មុខរបរ ប្រធាន​ផ្សារ​ទួល​ពង្រ ។
២-​ឈ្មោះ ប៊ុ​ន ស៊ិ​ន ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ (​ប្តី​) ។
៣-ឈ្មោះ ម៉ី សា​ផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ សន្តិសុខ​ផ្សារ​ទួល​ពង្រ ។
៤-ឈ្មោះ សា​ម៉ាក់ ឆាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ​ផ្សារ​ទួល​ពង្រ ។

អង្គហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែ ឧសភា កន្លង​ទៅ​អាជ្ញាធរ​ខណ្ឌ ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​សន្តិសុខ​២ នាក់ កំពុង​ដើរ​ប្រមូល​លុយ​ពី​អ្នក​លក់ដូរ នៅ​តាម​បណ្ដោយ​ផ្លូវ​មុខ​រោងចក្រ ហុង វ័ន ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត​ចោម​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ឃាត់ខ្លួន​សន្តិសុខ​២នាក់​រួច​មក ពួក​គេ​បាន​សារភាព​ទម្លាក់​កំហុស​ទៅ​លើ​ប្រធាន​ផ្សារ​ទួល​ពង្រ ជា​អ្នក​បង្គាប់បញ្ជា​ឲ្យ​ពួក​គេ​ដើរ​ប្រមូល​លុយ​ពី​អាជីវករ​ក្នុង​ម្នាក់​ចាប់ពី ១៥​ដុល្លារ ទៅ ៣០​ដុល្លារ ជា​រៀង​រាល់​ខែ ។ បន្ទាប់​ពី​មាន​ចម្លើយ​ពាក់​ពន្ធ​ប្រធាន​ផ្សារ​ទួល​ពង្រ សមត្ត​កិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់​ប្តី​ប្រពន្ធ​២ នោះ​ទៀត ហើយ​សំណុំរឿង​នេះ​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ