ខេត្តបាត់ដំបង ៖ យុវជនម្នាក់ជាមនុស្សញៀនថ្នាំខូចសតិអារម្ម ណ៍លែងដឹងខុសត្រូវ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០ ២៥ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅរោងមាន់ខាងក្រោយផ្ទះ ក្រោយពីឈប់និយាយស្តីជាមួយឪពុកជាងមួយខែ ខណៈប្រាប់ម៉ែឲ្យលក់គោដើម្បីសុំប្រាក់១ម៉ឺនបាតប៉ុន្តែពុំបាន ទើបដាក់បណ្តាំចាំធ្វើ បុណ្យឲ្យគេង ។ យុវជននោះឈ្មោះ ដែន ប៊ិន អាយុ២០ ឆ្នាំ រស់ នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីស្ត្រីជាម្តាយឲ្យដឹងថា រយៈពេលជាង៣ឆ្នាំកូនប្រុសគាត់បានទៅធ្វើការជាកម្មករនៅប្រទេសថៃ តែក្នុងខែកញ្ញា ឆ្នាំ២ ០២៤ គេក៏វិលត្រឡប់មកផ្ទះវិញ ដោយជាប់នូវសារធាតុញៀនក្នុងខ្លួនថែមទៀតផង ។ មកផ្ទះកូនប្រុសនោះអត់មានការងារធ្វើទេ ហើយបានសេពគុបជាមួយមិត្តភក្តិប្រើប្រាស់គ្រឿងញៀនបន្ត ដោយឃើញសកម្មភាពកូនធ្វើយ៉ាងដូច្នេះ ឪពុកម្តាយបាននិយាយនិងហាមឃាត់កូនជារាល់ តែគេលួចលាក់ប្រើប្រាស់នៅខាងក្រៅផ្ទះជាមួយបក្សពួក ។
នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កូនប្រុសគាត់បាននិយាយឲ្យគាត់លក់គោ ដើម្បីសុំប្រាក់មួយម៉ឺនបាត ហើយគាត់ក៏បានប្រាប់ថាសុំឪពុកឯងទៅ ម៉ែមិនហ៊ានទេ ប៉ុន្តែកូនប្រុសនោះទាស់សម្ដីអត់និយាយរកគ្នាជា មួយឪពុកជាង១ខែ ដោយសារតែឪពុកប្រៀនប្រដៅកុំឲ្យប្រព្រឹត្តគ្រឿង ញៀនតែគេមិនស្តាប់ បានជាចុងក្រោយកូននោះពោលបណ្តាំថា «ចាំតែធ្វើបុណ្យឲ្យគេទៅ ម៉ែឯងរៀបចំខោអាវទុកដាក់ឲ្យបានល្អផង» ។ ថាហើយកូនប្រុសនោះក៏ដើរចុះឡើងៗ ចេញចូលផ្ទះអ្នកជិតខាងជាធម្មតា លុះម៉ោងប្រហែល៧កន្លះព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ប្អូនថ្លៃស្រីគាត់ម្នាក់បានទៅប្រាប់ថា (អាប៊ិន)ចងកសម្លាប់ខ្លួននៅរោងមាន់ខាងក្រោយផ្ទះ ពេលឮប្អូនថ្លៃនិយាយដូច្នោះគាត់បានស្ទុះដើរទៅមើល ស្រាប់តែឃើញកូន ប្រុសចងកសម្លាប់ខ្លួននៅដំបូលរោងមាន់ប្រាកដមែន ។
ក្រោយកើតហេតុសមត្តកិច្ចបានបង្កើតគណកម្មការចុះទៅពិនិត្យ ហើយតាមការបញ្ជាក់ពីស្ត្រីជាម្តាយជនយុវជននោះថា កូនប្រុសគាត់ពិតជាមនុស្សប្រើប្រាស់ថ្នាំញៀន បាត់បង់សតិស្មារតី និងអន់ចិត្តឪពុកមិនលក់គោយកប្រាក់ឲ្យគេ ទើបសម្រេច ចិត្តធ្វើបែបនេះ ។ សពយុវជននោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្ដាយ យកធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ