ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណៈកម្មការ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ចុះ​ធ្វើ​របង​ហ៊ុ​មព័​ទ្ធ​​អតីត​សណ្ឋាគារ​អង្គ​ជ័យ ទ្រុឌទ្រោម ការពារ​បា.ក់​ស្រុត​គ្រោះ​ដល់​ពលរដ្ឋ​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​កំណត់ ដាក់​ឱសានវាទ​១៥ ថ្ងៃ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤ គ្រួសារ ចាកចេញ​ជា​បន្ទាន់​ពី​អគារ​អង្គរ ជ័យ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ប្រឈម​នឹង​ការ​បាក់រ​លំដោយ​មិន​ផ្តល់​សញ្ញាណ​ជា​មុន​នោះ នា​ព្រឹក​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​កំណត់ ដាក់​ឱសានវាទ​១៥ ថ្ងៃ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤ គ្រួសារ ចាកចេញ​ជា​បន្ទាន់​ពី​អគារ​អង្គរ ជ័យ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ប្រឈម​នឹង​ការ​បាក់រ​លំដោយ​មិន​ផ្តល់​សញ្ញាណ​ជា​មុន​នោះ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧស ភា ឆ្នាំ​២០២៥ នេះ មន្ត្រី​គណកម្មការ​ក្រសួង​រៀបចំ​ដែនដី នគ​រូប នី​យ​កម្ម និង​សំណង់ បាន​ចុះ​មក​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋា ន ខណ្ឌ រាជធានី ធ្វើការ​ហ៊ុ​ព័​ទរ​បង​ទីតាំង​នោះ ដើម្បី​ការពារ​នូវ​ឧបទ្ទវហេតុ​បាក់រ​លំដោយ​ប្រការ​ណាមួយ​មិន​អាច​មើល​ដឹង ។

ទាក់ទិន​នឹង​ការ​ហ៊ុ​មព័​ទ្ធ​​ទីតាំង​ខាងលើ លោក ថេ​ង សុ​ថុ​ល អភិ​បា ល នៃ​គណ​អភិបាល​ខណ្ឌ​៧ មក​រា បាន​ឲ្យ​ដឹង​ថា តាម​ការ​កំណត់​ព្រឹក​មិ​ញ​នេះ​គណកម្មការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​ចុះ​មក​ធ្វើការ​ហ៊ុ​ព័​ទស​ង្គ័​សី ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ស្នាក់​នៅ​អគារ​បាក់​រលំ ។ ចំណែក​ប្រជាពលរដ្ឋ​៤ គ្រួសារ​ដែល​ក្រសួង​មិន ទាន់​ដោះស្រាយ​បញ្ចប់​នោះ ក៏​ពួក​គាត់​មិន​ស្នាក់​នៅ​ទីនោះ​ដែរ​គ្រាន់តែ​គាត់​មាន​មុខរបរ​រកស៊ី​នៅ​ទី​ហ្នឹង ប៉ុន្តែ​ក្រសួង​អញ្ជើញ​ទៅ​ធ្វើការ​រហូត ហើយ​ចុង​ក្រោយ​៤​គ្រួសារ​នុង​ក៏​គេ​ឯកភាព​ជាមួយ​ក្រសួង​ដែរ ឲ្យ​ហ៊ុ​ព័​ទស​ង្គ័​សី​នោះ តែ​បាន​សំណូមពរ​ឲ្យ​ក្រសួង​មាន​ដំណោះស្រាយ​ទៅ​មុខ​បន្ត​ទៀត ដោយ​មិន​ទាន់​ឲ្យ​បញ្ចប់​ដំណោះស្រាយ​លុយកាក់​ក្នុង​ការ​ចាកចេញ​នោះ​ទេ ហើយ​ក៏​មិន​ជំទាស់​ក្នុង​ការ​ហ៊ុ​ព័​ទ​នោះ​ដែរ ។

លោក​អភិបាល​ខណ្ឌ​បញ្ជាក់​បន្ថែម​ថា រីឯ​អ្នក​លក់ដូរ ដូច​ជា​អ្នកលក់​បបរស​ខាងក្រោម​អគារ​នោះ​ជា​ធម្មតា កាលណា​បើ​ហ៊ុ​មព័​ទ្ធ​​ហើយ​មិន​អាច​លក់​បាន​ទេ ប៉ុន្តែ​អ្នកលក់​បបរស​នោះ​គាត់​រក​ទីតាំង​ជួល​លក់​បាន​ហើយ នៅ​ជិត​ភោ​ជនី​យដ្ឋា​ន​ថ្មដា​ក្បែរ​នោះ​ដែរ កំពុង​ជួសជុល​រៀបចំ​លក់ដូរ​ឡើង វិញ ។ ការ​ហ៊ុ​មព័ទ្ធ​​ទីតាំង​នោះ​គណៈកម្មការ​បាន​ទុក​ទ្វារ​មួយ​ទំ​ហំ​៣ ម៉ែត្រ សម្រាប់​បើក​ចេញចូល​ដើម្បី​សុ​វត្តិភាព​ឲ្យ​គាត់​រើ​សំ​ម្ភា​រៈ​ចេញ​បាន នៅ​ពេល​បញ្ចប់​ការ​ព្រមព្រៀង​ពី​ក្រសួង​ដោយ​ស្ថាពរ ។

សូម​ជម្រាប​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​រៀប ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ថា អគារ​សហកម្មសិទ្ធិ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​) មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​និង មហាវិថី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ត្រូវ​បាន​សាងសង់​ឡើង​តាំង ពី​អំឡុង​ឆ្នាំ​១៩៥០ គិត​មក​ដល់​បច្ចុប្បន្ន សំណង់​អគារ​នេះ​មាន​អាយុ ៧៥​ឆ្នាំ ហើយ​។

អគារ​នេះ​មាន​ក្រឡា​ផ្ទៃ​បាត​ទំហំ សរុប ៥៩០​ម៉ែត្រការ៉េ មាន​កម្ពស់ ៦​ជាន់ ស្មើនឹង ១០៧ បន្ទប់ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ចំនួន ៦៥​គ្រួសារ​។ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤% បាន​ទទួលយក​ដំណោះស្រាយ​ក្រោម ការ​សម្របសម្រួល​របស់​ក្រសួង ដ​.​ន​.​ស​. ហើយ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី ដែល​មាន​សុវត្ថិភាព សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់​។

​ផ្អែក​តាម​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​គុណភាព​សំណង់ ការ​វិភាគ​លើ​គុណភាព​និង​សុវត្ថិភាព គ្រឿង​ផ្គុំ​សំណង់ និង​លទ្ធផល​នៃ​ការ​ពី​សោធន៍​លើ​សម្ភារៈ​សំណង់​អគារ​នេះ​របស់​មន្ទីរពិសោធន៍​ជាតិ​សំណង់ ក្រសួង ដ​.​នី​.​ស​. បាន​ពិនិត្យ​ឃើញ​ថា សំណង់​អគារ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង បាត់បង់​តុល្យភាព​លំនឹង​នៃ​រចនា សម្ព័ន្ធ​គ្រឿង​ផ្គុំ​សំណង់ និង​ប្រឈម​មុខ​នឹង​ការ​បាក់​រលំ​ជាយថាហេតុ​ដោយ​មិន​ផ្តល់​សញ្ញាណ​ជា​មុន ដែល​អាច​នឹង បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។

ក្នុង​ន័យ​នេះ ផ្នែក​តាម​ច្បាប់​ស្តី​ពី​សំណង់​ឆ្នាំ​២០១៩ និង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត ការ​បាត់បង់ ទ្រព្យសម្បត្តិ​និង​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ដោយសារ​សំណង់​អគារ​អតីត​សណ្ឋាគារ អង្គរ​មាន​ជ័យ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១-​សូម​បងប្អូន​ប្រជាពលរដ្ឋ ៤​គ្រួសារ ដែល​កំពុង​ស្នាក់​នៅ ប្រើប្រាស់ និង​ប្រកប​អាជីវកម្ម​ក្នុង​អគារ​នេះ ត្រូវ​បញ្ឈប់​ការ​រស់នៅ​និង​ការ​ប្រកប​អាជីវកម្ម​ជា​បន្ទាន់ និង​ត្រូវ​ធ្វើការ​ចាក​ចេញពី​អគារ​នេះ ក្នុង​រយៈពេល ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ជាមួយ​គ្នា​នេះ ក្រុមការងារ​ក្រសួង ដ​.​ន​.​ស​. នឹង​បន្ត​សម្របសម្រួល ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​ចុង​ក្រោយ ចំនួន ៤​គ្រួសារ ។

២-រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់វិធានការ​បន្ទាន់ ជា​អាទិ៍ ហ៊ុ​ព័ទ្ធ ហាម​ចូល និង​ហាម​ប្រើប្រាស់​អគារ​នេះ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

៣-​ក្រសួង ដ​.​ន​.​ស​. នឹង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​វាយ​រំលំ​សំណង់​អគារ​ចាស់​ទ្រុឌទ្រោម​នេះ ក្រោយ​ផុតពេល​កំណត់​នៃ​ការ​ចាកចេញ​របស់​គ្រួសារ​ប្រជាពលរដ្ឋ​ចុង​ក្រោយ ចំនួន ៤​គ្រួសារ ខាងលើ ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ឱ្យ​មាន ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ