ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងលះគ្នាដា.ច់ស្រេចហើយ តាមមករករឿងខាងស្រី ត្រូវអតីតប្រពន្ធវា.យឱ្យរបួស

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​អតីត​ប្រពន្ធ​វា​.​យ​អោយរ​ងរ​បួស​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​លែងលះ​គ្នា​ដា​.​ច់​ស្រេច​តាម​ផ្លូវច្បាប់​អស់ហើយ​តាម​មក​រករឿង​ចងកម្ម​ពៀរ​ខាង​ស្រី​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​អតីត​ប្រពន្ធ​វា​.​យ​អោយរ​ងរ​បួស​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​លែងលះ​គ្នា​ដា​.​ច់​ស្រេច​តាម​ផ្លូវច្បាប់​អស់ហើយ​តាម​មក​រករឿង​ចងកម្ម​ពៀរ​ខាង​ស្រី​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​បេតុង ចំណុច​រោងចក្រ​ដំបូល​ខៀវ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​អតីត​ជា​ប្ដី​រង​របួស​មានឈ្មោះ ប៊ុ​ន សំ​អុល អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចម្ការ មានស្រុក​កំណើត​នៅ​ភូមិ​ក្រហម​កលើ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ចំណែក​ប្រពន្ធ​ឈ្មោះ សំ សៅ អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ឃ្លាំង​អេ​ត​ចាយ ស្នាក់​នៅ​ក្នុង​បុរី​រុងរឿង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២២ អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​ដា​.​ច់​ស្រេច​ជា​ផ្លូវការ​រួចរាល់​មក​ហើយ ដោយ​ខាង​ប្រុស​មិន​បាន​ទទួលយក​កូន​ទាំង​៣​នាក់ ច​ញ្ចឹ​ម​នោះ​ទេ គឺ​ខាង​ស្រី​ជា​អ្នក​រាប់​រង​ទទួល​បន្ទុក​ច​ញ្ចឹ​ម​កូន​ទាំងអស់ ។

លុះ​ក្រោយមក ខាង​ប្រុស​ចេះ​តែ​លួងលោម​សុំ​ត្រូវ​គ្នា​វិញ តែ​ខាង​ស្រី​ដាច់ខាត​មិន​ព្រម បន្ទាប់​មក​ស្ដ្រី​ខាងលើ​បាន​មក​រកស៊ី​រស់នៅ​ភ្នំពេញ​ជាមួយ​បងប្អូន​បង្កើត​របស់​ខ្លួន ដោយ​ធ្វើ​ការងារ​នៅ​ឃ្លាំង​អេ​ត​ចាយ​ចំណែក​អតីត​ប្ដី​ចេះ​តែ​តាម​មក​រករឿង​នាង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ថែម​ទាំង​វា​.​យ​ធ្វើបាប រហូត​មានការ​ប្ដឹងផ្ដល់​គ្នា​ម្ដង​រួច​មក​ហើយ ដោយ​មាន​ក្រដាស​ស្នាម​មេដៃ​កិច្ចសន្យា​ណែនាំ​អប់រំ ឈប់​តាម​រំខាន​ដល់​ភាគី​ខាង​ស្រី ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ អតីត​ប្តី​បាន​ឡើង​ពី​ខេត្ត​តាម​មក​រំខាន​រករឿង​ស្ដ្រី​រូប​នេះ​ទៀត ដោយ​ចោទ​ថា មាន​ប្រុស​ថ្មី និង​តាមដាន​ឃ្លាំមើល​គ្រប់ពេលវេលា ដោយ​យក​ទូរស័ព្ទ​តាម​ថត​រំខាន​រាល់​សកម្មភាព​របស់​អតីត​ប្រពន្ធ​រហូត​នាង​ទ្រាំ​លែង​បាន ពេល​ដែល​ឃើញ​ជិះ​ម៉ូតូ​ម៉ាក​គប់ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល 1S-6505 តាម​ពីក្រោយ​មក ក៏​ឈប់​យក​ដំបង​វា​.​យ​សំពង​ទៅ​លើ​បុរស​ជា​ប្ដី បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​មុខ និង​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​នាំ​ភាគី​ទាំង​សងខាង ទៅ​ប៉ុស្តិ៍​សួរនាំ​ភ្លាម​ៗ​តែ​ម្ដង ។

បច្ចុប្បន្ន​ស្រី្ដ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​អតីត​ប្ដី​ខាងលើ​ដាក់​ពាក្យបណ្ដឹង​ពី​បទ​បង្ក​របួស​ស្នាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ