រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឲ្យមានការគិតគូរជ្រើសរើសគ្រូជាប់កិច្ចសន្យានៅតាមសាលាបង្រៀនត្រូវគិតគូឲ្យបានល្អ ខណៈកន្លងមកកន្លែងខ្លះមានការជ្រើសរើសតឹងរឹង និងខ្លះរើសតាមផ្លូវកាត់ ។
ថ្លែងក្នុងពិធីសម្ពោធ«សមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ» នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២ ០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា៖« កន្លងមក នេះករណីខ្វះគ្រួបង្រៀនក្រសួងអប់រំ យុវជន និងកីឡាមានការគិតគូរតាមរយៈរើសគ្រូកិច្ចសន្យា និងរូបភាពផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្ទាល់ ហើយនៅកន្លែងខ្លះសហគមន៍មាន ការស្ម័គ្រចិត្តបង្រៀន»។
ករណីជ្រើសរើសគ្រូបង្រៀននេះដែរ ដើម្បីប្រកបដោយចីរភាពសម្តេចបវរធិបតីបានលើក ឡើងថា ត្រូវតែគិតគូរពីបរិមាណ និងគុណភាព ដោយការដោះស្រាយបរិមាណគ្រូត្រូវធ្វើយ៉ាងណា មិនអាចឲ្យមានការលះបង់គុណភាពនោះទេ។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ «យើងសុខចិត្តប្រឈមនេះ ការ ជ្រើសរើសគ្រូបង្រៀនតិចចុះ ជាយើងមិនអាចចង់បានតែបរិមាណ ហើយចេះតែចាប់ដាក់គ្រូហើយឲ្យបង្រៀននោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃសិស្សទទួលអ្វី? គឺសិស្សទទួលនូវចំណេះដឹងគុណភាព និងការអប់រំត្រឹមត្រូវ ដូច្នេះ ចំណុចនេះសំខាន់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ចំពោះការជ្រើសរើសគ្រូបង្រៀនចូលក្នុងក្របខណ្ឌនោះ កន្លងមក រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យជ្រើសរើសគ្រូតាមនិយាមដោយស្នើសុំឲ្យ ជ្រើសរើសគ្រូបង្រៀនឲ្យបានល្អ។ កន្លែងខ្លះនាតំបន់ដាច់ស្រយាលមានការពិបាកដែលចំណុខនេះ រាជរដ្ឋាភិបាលទទួលស្គាល់ ។
សម្តេចបានបន្ថែមថា នៅកន្លែងគ្រូបង្រៀនថ្នាក់បឋមសិក្សា មត្តេយ្យសិក្សាខ្លះត្រូវបានអនុ ញ្ញាតខ្លះប៉ុន្តែថ្នាក់នោះមិនទាន់បានសំខាន់នោះទេ ព្រោះខុសពីគ្រូបង្រៀងមធ្យមសិក្សា ។ យើងគិ តគូគាត់ចូលក្នុងក្របខណ្ឌ ត្រូវតែគិតពីនិយាម ឬការគិតគូរស្ថិតក្នុងកម្រិតណា ឬអាចថាតាមផ្លូវកាត់មួយចំនួន តែយើងមិនទាន់ថាអ្វីទេ៕
ចែករំលែកព័តមាននេះ