ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​រឿងឡាន​ធុន​ធំៗ​កំពុង​បំ.ផ្លា.ញ​.ផ្លូវលំ​ជាង​២​០០០​ម៉ែត្រ

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​អភិវឌ្ឍន៍ជនបទសូម​ពិនិត្យ​មើល​ផ្លូវលំ​១​ខ្សែ​ប្រវែង​ជាង ២ ០០០​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​បុស្ស ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា​ទៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​អភិវឌ្ឍន៍ជនបទសូម​ពិនិត្យ​មើល​ផ្លូវលំ​១​ខ្សែ​ប្រវែង​ជាង ២ ០០០​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​បុស្ស ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា​ទៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ដែល​កំពុង​ស្រុត​ខូច​ស្ទើរ​ទាំងស្រុង ។

ការ​ស្រុត​ខូច​នេះ ដោយសារ​តែ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ ធ្វើ​ឲ្យ​ផ្លូវ​ក្លាយជា​រណ្តៅ ជង្ហុក​បែក​ល្បាប់ បណ្តាល​ឲ្យ​រអិល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស​សិស្សា នុសិស្ស​ធ្វើ​ដំណើរ​ទៅ​រៀន ។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផ្លូវលំ​មួយ​ខ្សែ​នេះ​បាន​ស្រុត​ខូច​ជា​ច្រើន​ខែ​មក​ហើយ និង​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ក្រុង ស្រុក ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​នេះ​។​ ក្រោយមក នៅ​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​បាន​ប្រាប់​ថា ផ្លូវ​១​ខ្សែ​នេះ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន មាន​គម្រោង​ជួសជុល​ហើយនឹង​ចាប់ផ្តើម​ជួសជុល​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៥ ក៏​ប៉ុន្តែ​ជាក់ស្តែង​ស្ងាត់ឈឹង​រហូត​ដល់​បច្ចុប្បន្ន ។

ប្រភព​ដដែល​បន្ត​ថា នៅ​រដូវប្រាំង​ហុយ ហើយ​នៅ​រដូវវស្សា ចាប់ពី​ចុង​ខែមេសា ឆ្នាំ​២០២៥​មក មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជោកជាំ និង​មាន​រថយន្ត​ធំ​ៗ រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ដឹក​ក្រួស ថ្ម ដឹក​ខ្ស​ច់​ធ្វើ​ចរា ចរណ៍​រាល់ថ្ងៃ ។ ហេតុនេះ​ហើយ ទើប​បណ្ដាល​ឲ្យ​បាក់​ស្រុត​ខូច​ផ្លូវ​ក្លាយជា​ជង្ហុក​សម្បុកមាន់ បែក​ល្បាប់​រអិល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស​សិស្សានុសិស្ស​ជិះ​កង់​-​ម៉ូតូ ទៅ​សាលារៀន ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​បុស្ស ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា និង​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត បាន​អំពាវនាវ​សូម​ឯកឧត្តម​អភិបាលខេត្ត​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ សូម​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ