បំបែកហើយមុននេះ…លើករណីឃាតកម្មកាត់ក្បាលយាយនិងចៅស្រី
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ទីបំផុត ឃាតកម្មសម្លាប់ជីដូននិងចៅស្រីដោយកាត់ក្បាលរកមិនឃើញនោះ គឺត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមរហូតចាប់មុខសញ្ញាបានហើយ នៅមុននេះ រសៀលថ្ងៃទី០៦ មេសា ស្ថិតនៅចំណុចភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលចម្លើយបឋម គឺផ្តើមចេញពីគំនុំរឿងសេ្នហា ។

ជនសង្ស័យខាងលើ មានឈ្មោះ ស៊ឹម ខេង អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។ បើលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានឱ្យដឹងថា ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះនោះ គឺផ្តើមចេញពីរឿងគំនុំសេ្នហា ព្រោះតែមានអ្នកផ្សេងមកតាមស្រឡាញ់ស្ត្រីរងគ្រោះដែរ ខណៈដែលខ្លួនកំពុងស្រឡាញ់ដែរនោះ ទើបសម្លាប់តែម្តង ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅសួរចម្លើយលើជនសង្ស័យនេះបន្តទៀត ដើម្បីឈានទៅរកមូលហេតុច្បាស់ និងឈានទៅរកក្បាលសពយាយ និងចៅស្រីផងដែរ ។ ព័ត៌មាបន្ថែមនឹងមានផ្សាយជូនបន្តទៀត។

គួររំលឹកថា ករណីសម្លាប់បាត់ក្បាល…ចូលរួមអង្កេតជាមួយនគរបាលបច្ចេសទេសអូស្ត្រាលី










ចែករំលែកព័តមាននេះ