ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្ដី​​ប្រាសាទ​ព្រះ​វិហារ តុលា​ការ​​យុត្ដិធម៌​​អន្ដរជាតិ​​ក្រុង​ទ្បា​​អេ​នឹង​​ប្រកាស​​សាលដីកា​​ថ្ងៃ​១១ ​វិច្ឆិកា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រដ្ឋ​លេខា​ធិការ​​ និង​ជា​អ្នក​នាំពាក្យ​​ក្រសួង​ការ​បរទេស​​​​ និ​ង​សហ​ប្រតិបត្តិ​​​ការ​​អន្តរ​ជាតិ​​ លោក​កុយ គួង បាន​​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១៦ តុលា​ ថា​ ក្រសួង​​​ការ​បរទេស​ទទួល​លិខ​ិត​ជា​ផ្លូវ​ការ​ហើយ​​​ ពី​តុលាការ​​​យុត្តិ​ធម៌​អន្តរ​ជាតិ​​​​ក្រុង​ឡាអេ (ICJ) ថា នឹង​ប្រកាស​​ការ​បក​ស្រាយ​សាល​ដីកា​​ឆ្នាំ​​១៩៦២ ស្តី​ពី​ប្រាសាទ​​​ព្រះ​វិហារ​ នៅថ្ងៃ​​ទី​១១ វិច្ឆិកា ២០១៣ ខាង​មុខ​នេះ ។

រាជធានីភ្នំពេញ ៖ រដ្ឋ​លេខា​ធិការ​​ និង​ជា​អ្នក​នាំពាក្យ​​ក្រសួង​ការ​បរទេស​​​​ និ​ង​សហ​ប្រតិបត្តិ​​​ការ​​អន្តរ​ជាតិ​​ លោក​កុយ គួង បាន​​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១៦ តុលា​ ថា​ ក្រសួង​​​ការ​បរទេស​ទទួល​លិខ​ិត​ជា​ផ្លូវ​ការ​ហើយ​​​ ពី​តុលាការ​​​យុត្តិ​ធម៌​អន្តរ​ជាតិ​​​​ក្រុង​ឡាអេ (ICJ) ថា នឹង​ប្រកាស​​ការ​បក​ស្រាយ​សាល​ដីកា​​ឆ្នាំ​​១៩៦២ ស្តី​ពី​ប្រាសាទ​​​ព្រះ​វិហារ​ នៅថ្ងៃ​​ទី​១១ វិច្ឆិកា ២០១៣ ខាង​មុខ​នេះ ។ ​

លោកកុយ គួង​​ ឱ្យ​ដឹង​​ទៀត​ថា​ លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ ហោ ណាំ​ហុង​​​ គឺ​ជា​ប្រធាន​​​ប្រតិភូ​កម្ពុជា​​​​ទៅ​ចូល​រួម​​ស្តាប់​ការ​បក​ស្រាយ​​នោះ ។ ​ចំពោះ​ជំហរ​របស់​កម្ពុជា​​​តាម​ប្រសាសន៍​​របស់​លោក​​កុយ គួង​​​​ ថាបាន​​​ត្រៀម​ខ្លួន​​រួច​​ជា​ស្រេច​​​ហើយ ក្នុង​ការ​​គោរព​ទៅ​តាម​​សាល​ដីកា​​តុលាការ​​ក្រុង​ឡាអេ​​ និង​ត្រៀម​សហការ​​ជា​មួយ​ភាគី​ថៃ​​ ដើម្បី​​បញ្ចប់​​ភាព​ចម្រូង​ចម្រាស​នានា ពីបញ្ហា​ព្រំ​ដែន​​ក្បែរ​តំបន់​​​ប្រាសាទ​ព្រះ​វិហារ​ ។​ យោង​តាម​ប្រភព​ខាង​លើ​នេះ បាន​បង្ហាញ​ថា​​​ តាម​ប្រភព​​​​ព័ត៌​មាន​​បាន​ចុះ​ផ្សាយ​​​ក្នុង​គេហទំព័រ​ ឌឹ ណេហ្ស៊ិន (The Nation) ដែល​បាន​ចេញ​ផ្សាយ​ កាល​ពី​​ថ្ងៃ​ទី​១១ តុលា​ កន្លង​មក​​ គឺ​ខុស​ស្រឡះ​​ដែល​ថា​​តុលាការ​​អន្តរ​ជាតិ​​មួយ​នេះ​​​នឹង​ពន្យារ​ពេល​បកស្រាយ​​​សាល​ដីកា​​​ទៅ​ខែ​កុម្ភៈ ២០១៤ ។ តុលាការ​ ICJ បាន​​ប្រកាស​រួច​ហើយ​ថា ខ្លួន​នឹង​​​​បក​ស្រាយ​សាល​ដីកា​ ឆ្នាំ​១៩៦២​​​ នោះ នៅ​​ចុង​ឆ្នាំ​​២០១៣​​នេះ​​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​​​ ជុំវិញ​ជម្លោះ​ព្រំដែន​​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​​ ។

កាល​ពី​ថ្ងៃទី​១៤ តុលា ​​សារ​​ព័ត៌​មាន​​របស់​ថៃ​មួយ​បាន​ផ្សាយ​ថា លោក​វីរ៉ាឆៃ ​បា៉​ឡា​ស្រាយ​​ ឯក​អគ្គ​រា​ជទូត​ថៃ​ប្រចាំ​ក្រុង​ឡា​អេ​ ប្រទេស​ហូឡង់​ ក្នុង​នាម​ជា​​ប្រធាន​ក្រុម​មេ​ធាវី​លើ​រឿងក្តី​ប្រាសាទ​ព្រះវិហារ ​​បាន​បញ្ជាក់​​ប្រាប់​​សារ​ព័ត៌​មាន​​ក្នុងស្រុក​នៅ​ឯ​ក្រសួង​ការ​បរ​ទេស​ថា ​ការ​បកស្រាយ​រឿងក្តី​ប្រាសាទ​ព្រះ​វិហារ​ ក្រុម​ចៅ​​ក្រម​អាច​ពន្យារ​ពេល​ពិចារណា​ដែល​កំណត់​ធ្វើ​នៅ​ខែ​វិច្ឆិក​ា ទៅ​ខែ​មករា​ ២០១៤​ វិញ ​។ ​​ប្រភ​ព​ព័ត៌​មាន​នោះ​មិន​ច្បាស់​​លាស់​​ទេ ដោយ​សារ​តែ​បាន​ប្រើ​​​ពាក្យ​​​តុលា​ការ​ពិភព​លោក​​មិន​បាន​ថ្លែង​ជា​ផ្លូវ​​ការ​ជុំ​វិញ​ការ​បក​ស្រាយ​​​នៅ​​ពេលណា​ទេ ។ លោក​​វីរ៉ាឆៃ​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ជុំវិញ​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​​ថា​​ ក្រុម​ការងារ​គ្រប់​ផ្នែក​របស់​ថៃ​បាន​ត្រៀម​​​វាយតម្លៃ​លើ​ស្ថាន​ការណ៍​ និង​ទប់​ទល់​លើ​លទ្ធ​ផល​នៃ​ការ​សម្រេច​ដែល​កើត​ឡើង​ ដោយ​ខាង​ក្រសួង​ការ​បរទេស​គ្រោង​​ពិភាក្សា​ជាមួយ​ក្រសួង​ការពារជាតិ​ និង​ស្ថាប័នដែល​ពាក់​ព័ន្ធ​នានា​លើ​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ ។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​​ស៊ីហា​សក្តិ​ ភួង​កេត​កែវ​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ថៃ​​បញ្ជាក់​ថា​ ជំនួប​ពិភាក្សា​គ្នា​នេះ​គ្មាន​បំណង​លើ​ការ​វាយ​លុក​ឡើយ គ្រាន់​តែ​ជាការឃ្លាំ​មើល​ជា​ប្រក្រតី​ដូច​ដែលបាន​ប្រតិបត្តិ​​អស់​រយៈ​ពេល​យូរ​មក​ហើយ​ ដោយ​មាន​ជំនឿ​ចិត្ត​ថា​ ទាំង​ភាគី​កម្ពុជា​ និង​ថៃ​នឹង​មាន​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​ ប្រកប​ដោយ​​សម្ព័ន្ធ​ភាព​ល្អ​នឹង​គ្នា​ ។​ ផ្ទុយ​ពី​មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល​ថៃ​ ក្រុម​ជ្រុល​និយម​អាវ​លឿង​សៀម​ ដែល​​​ចិញ្ចឹម​ចិត្ត​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ ដោយ​ឥត​អៀន​ខ្មាស​នោះ​ ធ្លាប់​បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​អង្គ​ការ​យូណេស្កូ​ និង​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​របស់​ខ្លួន​ចាក​ចេញ​ពី​សមាជិក​ភាព​នៃ​អង្គ​ការ​នេះ​ទៀត​ផង​ បន្ទាប់​ពី​អង្គ​ការ​យូណេស្កូ​ ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ ជា​បេតិ​កភណ្ឌ​ពិភព​លោក​ កាល​ពី​កក្កដា​ ឆ្នាំ​២០០៨​ ។ មុន​នេះ​​តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ រដ្ឋា​ភិបាល​ថៃ​ កំពុង​ត្រៀម​ជួប​ពិភាក្សា​ជា​ផ្លូវ​ការ​ជាមួយ​កម្ពុជា​ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះ​វិហារ​ ក្រោយ​ពេល​ដែល​តុលា​ការ​​ក្រុង​ឡាអេ​ បាន​បក​ស្រាយ​សាល​ដីកា​ លើ​បណ្តឹង​របស់​កម្ពុជា​ ។​ ព័ត៌​មាន​ស្តី​ពី​ការ​ត្រៀម​ខ្លួន​របស់​រដ្ឋា​ភិបាល​ថៃ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​កាសែត​បាង​កក​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី​១៤​ តុលា​ ដោយ​ដក​ស្រង់​សម្តី​របស់​ឯក​អគ្គ​រាជ​ទូត​ថៃ​ ប្រចាំ​ទី​ក្រុង​ឡាអេ​ វីរ៉ា​ឆៃ​ ផ្លាសៃ​ ។​

ឯក​អគ្គ​រាជ​ទូត​ថៃ​ រូប​នេះ​បញ្ជាក់​ថា​ មន្ត្រី​ពាក់​ព័ន្ធ​របស់​រាជ​រដ្ឋា​ភិបាល​ថៃ​ មក​ពី​ក្រសួង​ការ​បរទេស​ ការិយា​ល័យ​អគ្គ​មេធាវី​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ និង​ពី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ផង​ បាន​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​នេះ​ ។​ ផែន​ការ​ត្រៀម​ដែល​ត្រូវ​និយាយ​ជាមួយ​ភាគី​កម្ពុជា​។​
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​​កុយ​ គួង​ ដែល​បាន​ឃើញ​អត្ថបទ​របស់​កាសែត​ថៃ​ បាង​កក​ប៉ុស្តិ៍​ដែរ​នោះ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​ នេះ​គ្រាន់​តែ​ជា​ការ​ត្រៀម​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​ថៃ​ទេ​ ។​ ​លោក​មិន​អាច​អត្ថា​ធិប្បាយ​បាន​អ្វី​ឡើយ​ ល្គឹក​ណា​វា​មិន​មាន​អ្វី​ជា​ផ្លូវ​ការ​ពី​ភាគី​ថៃ​ ហើយ​ថា​​កម្ពុជា​ក៏​មិន​ដឹង​ថា​ ថៃ​នឹង​លើក​យក​បញ្ហា​អ្វី​មក​ជជែក​ជាមួយ​កម្ពុជា​នោះ​ឡើយ​ ។​ សម្រាប់​លោក​​ គឺ​កម្ពុជា​នៅ​រង់​ចាំ​មើល​សេចក្តី​សម្រេច​របស់​តុលា​ការ​ឡាអេ​សិន​ ។​ ប៉ុន្តែ​ជា​ជំហរ​កម្ពុជា​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ លោក​ កុយ​​ កួង​ បាន​បញ្ជាក់​ថា​ កម្ពុជា​មាន​ជំហរ​នឹង​មិនឱ្យ​ការ​បក​ស្រាយ​សាល​ក្រម​តុលា​ការ​ឡាអេ​ប៉ះ​ពាល់​ដល់​ការ​ទាក់​ទង​ទ្វេ​ភាគី​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នោះ​ទេ​ ។​ ​ក្រោយ​​ពី​មាន​ការ​ទាម​ទារ​​ពី​ភាគ​ី​ថៃ​​​កាន់​​​កាប់​តំបន់ជុំ​វិញ​​ប្រាសាទ​ព្រះវិហារ​​​ទំហំ​​​​៤,៦​គីឡូ​ម៉ែត្រ​​​ក្រឡា​​​ រដ្ឋាភិបាល​​​​​កម្ពុជាបាន​ដាក់​ពាក្យ​ប្ដឹង​នៅខែ​មេសា​ ឆ្នាំ​​២០១១ ស្នើ​​សុំ​ឱ្យ​តុលា​ការ​ក្រុង​ឡាអេ​​បក​ស្រាយ​​សាល​ដីកា​​ឆ្នាំ​​​១៩៦២​ ។ ​​សាល​ដីកា​ដែល​បានបញ្ជា​​ឱ្យ​ថៃ​​​ប្រគល់​​ភាពជា​ម្ចាស់​​លើ​ប្រាសាទ​ព្រះវិហារ​​មក​ឱ្យ​កម្ពុជា​វិញ​ ។

ស្ថាន​ការណ៍​យោធា​នៅ​ព្រំដែន​ប្រាសាទព្រះ​វិហារ​មាន​ភាព​ស្ងប់​ស្ងាត់​ជាធម្មតា​ ដោយ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ​ បើ​ទោះ​បី​ជា​មុន​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថាតុលាការ​ ICJ បាន​ពន្យារពេល​បកស្រាយ​សាលដីកា​ប្រាសាទ​ព្រះ​វិហារ​ទៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ ក៏​ដោយ​ ។ តាម​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​កម្ពុជា​ប្រចាំ​ប្រាសាទ​ព្រះ​វិហារ​ បញ្ជាក់​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃទី​១៣ តុលា​ថា បើ​ទោះ​បី​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ​មាន​ការ​ពន្យារ​ពេល​បក​ស្រាយ​សាល​ដីកា​ប្រាសាទ​ព្រះ​វិហារ​របស់ ICJ ក៏​ដោយ​ តែ​ភាគី​កម្ពុជា​មិន​ទាន់​ទទួល​បាន​អ្វី​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។

បើ​និយាយ​ពីស្ថាន​ភាព​យោធា​នៅ​ជួរ​មុខ​វិញ​ ពេល​នេះ​គឺ​ពុំ​មាន​អ្វី​គួរឱ្យ​កត់​សម្គាល់​ឡើយ​ នៅ​តែ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​ទាក់​ទង​​គ្នា​ល្អ​ដដែល​រវាង​កង​ទ័ព​ទាំងពីរ​​  ប្រទេស ៕ ​