ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! រដ្ឋសភាអនុម័តច្បាប់«កាតព្វកិច្ចយោធា» ទាំងស្រុង១១៤ លើ១១៤ សំឡេង

57 នាទី មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តីព្រាងច្បាប់​ស្តី​ពី «​កាតព្វកិច្ច​យោធា​» ដែល​មាន​៨​ជំពូក និង​២០​មាត្រា ត្រូវ​បាន​សមាជិក​រដ្ឋសភា​កម្ពុជា បាន​សម្រេច​អនុម័ត​ជា​ផ្លូវការ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា ដោយ​សំឡេង​គាំទ្រ​ទាំងស្រុង ពោល…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តីព្រាងច្បាប់​ស្តី​ពី «​កាតព្វកិច្ច​យោធា​» ដែល​មាន​៨​ជំពូក និង​២០​មាត្រា ត្រូវ​បាន​សមាជិក​រដ្ឋសភា​កម្ពុជា បាន​សម្រេច​អនុម័ត​ជា​ផ្លូវការ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា ដោយ​សំឡេង​គាំទ្រ​ទាំងស្រុង ពោល គឺ​គាំទ្រ​១១៤ លើ​១១៤ សំឡេង ។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់ នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ ប្រជុំ​ពេញអង្គ​វិសាមញ្ញ​នីតិកាល​ទី​៧ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ ។ ក្រោយ​សម្រេច​អនុម័ត សេចក្តីព្រាងច្បាប់​នេះ រដ្ឋសភា​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភាជាតិ ពិភាក្សា និង​អនុម័ត​បន្ត ។ សេចក្តីព្រាងច្បាប់​ស្តី​ពី «​កាតព្វកិច្ច​យោធា​» មាន​៨​ជំពូក និង​២០​មាត្រា ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យ​កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​ដោយ​កែសម្រួល​រយៈពេល​១៨​ខែ កែ​ទៅ​រយៈពេល​២៤ ខែ​វិញ ដូច​ការ​អនុវត្ត​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ មាន​អាយុ​១៨​ឆ្នាំ ​ដល់​២៥​ឆ្នាំ ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​យោធា ។

ការ​បំពេញ​នេះ​ទៀត​សោតសម្រាប់​ស្ត្រី គឺ​ផ្អែក​ទៅ​តាម​ការ​ស្ម័គ្រចិត្ត ។ តាម​ផែនការ​សេចក្តីព្រាងច្បាប់​ស្តី​ពី «​កាតព្វកិច្ច​យោធា​» នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០២៦​នេះ ហើយ​ការ​ចុះ​ឈ្មោះ​នឹង​ចាប់ពី​យុវជន​មាន​អាយុ១៧​ឆ្នាំ ចំពោះ​អ្នក​មិន​ជាប់​កាតព្វកិច្ច​យោធា​មាន​ព្រះសង្ឃ បុព្វ​ជិត​សាសនា​ផ្សេង​ៗ ប្រជាពលរដ្ឋ​មាន​ទេព​កោសល្យ​ពិសេស (​អ្នកប្រាជ្ញ ) ប្រជា​ជា​ពលរដ្ឋ​មិន​មាន​កាយសម្បទា​គ្រប់គ្រាន់ ។

រាជរដ្ឋាភិបាល​កម្ពុជា យល់​ថា ការ​កែសម្រួល​ច្បាប់​ថ្មី​នេះ​នឹង​ងាយស្រួល​ក្នុង​ការ​រើស​កងទ័ព ដែល​អាច​ជ្រើសរើស​ចេញពី​អ្នក​ដែល​ចូល​ទៅ​បំពេញ​កាតព្វកិច្ច​យោធា ។ ចំណែក​អ្នក​មិន​ត្រូវ​បាន​ជ្រើសរើស ក៏​អាច​ចូល​ទៅ​ក្នុង​សង្គម ដែល​យ៉ាង​ហោច​ណាស់ក៏​គាត់​ជា​មនុស្ស​ដែល​បាន​អប់រំ បណ្តុះបណ្តាល មាន​វិន័យ ហើយ​បើសិនជា​ពលរដ្ឋ​មិន​បាន​បណ្តុះបណ្តាល​តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​យោធា​ទេ នោះ​គាត់​អាច​ជា​មនុស្ស​ផ្សេង ដែល​បង្ក​បញ្ហា​ដល់​សង្គម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ