ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ទី​ក្រុង​កៀវ​ដ៏​ខ្លាំង​ក្លា​កាល​ពី​យប់​មិញ​បន្ទាប់​ពី​បទ​ឈប់​បា.ញ់​ផុត​សុពល​ភាព

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រជា​ជន​អ៊ុយ​ក្រែន​រស់​នៅ​ទី​ក្រុង​កៀវ​ប្រញាប់​ស្វែង​រក​កន្លែង​លាក់​ខ្លួន​ជា​បន្ទាន់​នៅ​ពេល​ដ្រូន​របស់​រុស្ស៊ី​ហោះ​ប្រសាច​ពេញ​មេឃ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​នេះ​ជា​ថ្មី​បន្ទាប់​ពី​បទ​ឈប់​បាញ់​រយៈ​ពេល​បី​ថ្ងៃ​បាន​ផុត​សុពល​ភាព​។ ភាព​ស្ងប់​ស្ងាត់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​បាន​ផុត​រលត់​ទៅ​វិញ​កាល​ពី​យប់​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នៅ​ពេល​រុស្ស៊ី​បញ្ជូន​ដ្រូន​ទាំង​ហ្វូង​ៗ​ទៅ​វាយ​ប្រហារ​។ ដូច្នេះ​ អរិភាព​រវាង​ប្រទេស​ទាំង​២​ក៏​ចាប់​ផ្ដើម​កើត​ឡើង​ជា​ថ្មី​។ គណៈ​បញ្ជា​ការ​កង​ទ័ព​ប្រចាំ​តំបន់​បាន​រាយ​ការណ៍​ថា​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​លាន់​ឮ​នៅ​ទី​តាំង​ជា​ច្រើន​ទូទាំង​រដ្ឋ​ធានី​កៀវ​ និង​តំបន់​ជាយ​ក្រុង​។ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន​ក៏​ខិត​ខំ​តាម​ស្ទាក់​ចាប់​គោល​ដៅ​ដែល​ហោះ​ទៅ​វាយ​ប្រហារ​​ផង​ដែរ​។ មេ​បញ្ជា​​ការ​យោធា​ប្រចាំ​ទី​ក្រុង​កៀវបង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ «ដ្រូន​របស់​ពួក​សត្រូវ​កំពុង​ហោះ​ហើរ​ឆ្វែល​ឆ្វាត់​ពាស​ពេញ​ផ្ទៃ​អាកាស​ទី​ក្រុង​កៀវ​។…

ទី​ក្រុង​កៀវ៖ ប្រជា​ជន​អ៊ុយ​ក្រែន​រស់​នៅ​ទី​ក្រុង​កៀវ​ប្រញាប់​ស្វែង​រក​កន្លែង​លាក់​ខ្លួន​ជា​បន្ទាន់​នៅ​ពេល​ដ្រូន​របស់​រុស្ស៊ី​ហោះ​ប្រសាច​ពេញ​មេឃ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​នេះ​ជា​ថ្មី​បន្ទាប់​ពី​បទ​ឈប់​បាញ់​រយៈ​ពេល​បី​ថ្ងៃ​បាន​ផុត​សុពល​ភាព​។ ភាព​ស្ងប់​ស្ងាត់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​បាន​ផុត​រលត់​ទៅ​វិញ​កាល​ពី​យប់​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នៅ​ពេល​រុស្ស៊ី​បញ្ជូន​ដ្រូន​ទាំង​ហ្វូង​ៗ​ទៅ​វាយ​ប្រហារ​។ ដូច្នេះ​ អរិភាព​រវាង​ប្រទេស​ទាំង​២​ក៏​ចាប់​ផ្ដើម​កើត​ឡើង​ជា​ថ្មី​។

គណៈ​បញ្ជា​ការ​កង​ទ័ព​ប្រចាំ​តំបន់​បាន​រាយ​ការណ៍​ថា​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​លាន់​ឮ​នៅ​ទី​តាំង​ជា​ច្រើន​ទូទាំង​រដ្ឋ​ធានី​កៀវ​ និង​តំបន់​ជាយ​ក្រុង​។ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន​ក៏​ខិត​ខំ​តាម​ស្ទាក់​ចាប់​គោល​ដៅ​ដែល​ហោះ​ទៅ​វាយ​ប្រហារ​​ផង​ដែរ​។ មេ​បញ្ជា​​ការ​យោធា​ប្រចាំ​ទី​ក្រុង​កៀវបង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ «ដ្រូន​របស់​ពួក​សត្រូវ​កំពុង​ហោះ​ហើរ​ឆ្វែល​ឆ្វាត់​ពាស​ពេញ​ផ្ទៃ​អាកាស​ទី​ក្រុង​កៀវ​។ ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ស្នាក់​នៅ​ទី​កន្លែង​សុវត្ថិ​ភាព​រហូត​ដល់​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ត្រូវ​បាន​បញ្ឈប់​»។

របាយ​​ការណ៍​បឋម​បង្ហាញ​ថា​ការ​វាយ​ប្រ​ហារ​នោះ​ចូល​រួម​ដោយ​ដ្រូន​អត្ត​ឃាត​ម៉ាក​សាហ៊ីត​។ អាជ្ញា​ធរ​កំពុង​វាយ​តម្លៃ​ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​លើក​នេះ​។ ​ទី​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​ក៏​កំពុង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​។ ប៉ុន្តែ​គ្មាន​សេច​ក្ដី​រាយ​ការណ៍​អំពី​ការ​ស្លាប់ ឬ​របួស​មនុស្ស​នៅ​ឡើយ​ទេ​។ បទ​ឈប់​បាញ់​រយៈ​ពេល​បី​ថ្ងៃ​ដែល​ទុក​ពេល​ឱ្យ​មាន​ការ​ដឹក​ជំនួយ​មនុស្ស​ធម៌ និង​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​នោះ​បាន​ផុត​សុពល​ភាព​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ចន្ទ​។

ការ​វាយ​ប្រហារ​លើក​នេះ​បង្ហាញ​ថា​រុស្ស៊ី​បាន​រៀប​ចំ​យុទ្ធ​នា​ការ​ជើង​អាកាស​ទុក​ជា​ស្រេច​។ បន់​ឱ្យ​តែ​ផុត​សុពល​ភាព​បទ​ឈប់​បាញ់​កាល​ណា​នឹង​អាល​ចាត់​វិធាន​ការ​ភ្លាម​។ ក្រុម​អ្នក​វិភាគ​យោធា​យល់​ថា​ការ​វាយ​​ប្រហារ​នេះ​ជា​ការ​ធ្វើ​តេស្ត​សមត្ថភាព​របស់​អ៊ុយ​ក្រែន​ដើម្បី​ចង់​ដឹង​ថា​តើ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​អ៊ុយ​ក្រែន​ត្រៀម​លក្ខណៈ​សម្បត្តិ​កម្រិត​ណា​បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​។ ជន​ជាតិ​អ៊ុយ​ក្រែន​ម្នាក់​រស់​នៅ​ទី​ក្រុង​កៀវ​ប្រាប់​ថា​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ និង​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​យ៉ាង​កង​រំពង​នោះ​ជា​ការ​រំលឹក​ថា​សង្គ្រាម​ពោរ​ពេញ​ភាព​ឃោរ​ឃៅ​ដែល​យើង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​៕ ប្រភព៖ អារ៉ាប់​ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ