ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​កំពូល​មហាអំណាច​៖ លោក​ត្រាំ ត្រៀម​ទៅ​ដល់​ក្រុង​ប៉េ​កាំ​ង ដើម្បី​ជួប​លោក​ស៊ី ជី​ន​ពីង និង​ជជែក​ពី​រឿង​សង្គ្រាម​អ៉ី​រ៉​ង់

54 នាទី មុន

អា​មេ​រិ​ក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ នឹង​ស្វែងរក​ដាក់​សម្ពាធ​លើ​សម​ភាគី​ចិន​លោក​ស៊ីជី​ន​ពីង​ពី​រឿង​អ៉ីរ៉​ង់ ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​ប៉េ​កាំ​ង​នា​ស​ប្ដា​ហ៍​នេះ ប៉ុន្តែ​ការ​ជួប​គ្នា​កំពូល​នោះ ដែល​មាន​លក្ខណៈ​និម្មិត្តរូប​ខ្ពស់​សំដៅ​ជា​ពិសេស​សម្រាល​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​មហាអំណាច​ពិភពលោក​ទាំង​២​។ នេះ​ជា​ការ​អះអាង​របស់​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​កាលពី​ថ្ងៃ​ទី​១០​ឧសភា​។…

អា​មេ​រិ​ក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ នឹង​ស្វែងរក​ដាក់​សម្ពាធ​លើ​សម​ភាគី​ចិន​លោក​ស៊ីជី​ន​ពីង​ពី​រឿង​អ៉ីរ៉​ង់ ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​ប៉េ​កាំ​ង​នា​ស​ប្ដា​ហ៍​នេះ ប៉ុន្តែ​ការ​ជួប​គ្នា​កំពូល​នោះ ដែល​មាន​លក្ខណៈ​និម្មិត្តរូប​ខ្ពស់​សំដៅ​ជា​ពិសេស​សម្រាល​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​មហាអំណាច​ពិភពលោក​ទាំង​២​។ នេះ​ជា​ការ​អះអាង​របស់​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​កាលពី​ថ្ងៃ​ទី​១០​ឧសភា​។

សេត​វិមាន​រៀបរាប់​ថា ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ត្រាំ​នៅ​ចិន ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​អាណត្តិ​ទី​២​មក នឹង​កំណត់​តាម​រយៈ​ពិធី​ទទួល​ដ៏​មហោឡារិក ជាមួយ​ពិសេស​ការ​ទៅ​ទស្សនា​វិមាន​មេឃ ហើយនឹង​មាន​ពិធីជប់លៀង​ដ៏​មហោឡារិក​មួយ​។ នា​ឱកាស​នៃ​ទស្សនកិច្ច​នោះ​មេដឹកនាំ​របស់​មហាអំណាច​ពិភពលោក​ទាំង​២ នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ជា​ច្រើន​ក្នុង​នោះ​មាន​ពន្ធគយ បញ្ហា​កោះ​តៃវ៉ាន់​និង​បញ្ហា​ប្រាជ្ញា​សិប្បនិម្មិត្ត​ព្រមទាំង​រ៉ែ​កម្រ​។

អ្នកនាំពាក្យ​រង​សេត​វិមាន​លោកស្រី​អាន​ណា​កែ​ល​លី​អះអាង​នា​ថ្ងៃ​ទី​១០​ឧសភា​ថា ពិត​ណាស់​ទស្សនកិច្ច​នោះ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​មិនមែន​គ្រាន់តែ​ជា​ទស្សនកិច្ច​និម្មិត្តរូប​ប៉ុណ្ណោះ​ទេ​។ ពលរដ្ឋ​អា​មេ​រិ​ក​រង់ចាំ​ប្រធានាធិបតី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ល្អ​ៗ​ច្រើន​ថែម​ទៀត​។ ទិស​ដៅ​សម្រាប់​លោក​ត្រាំ​នឹង​ជា​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ជាមួយ​ចិន​សំដៅ​ស្ដារ​ឡើង​វិញ​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​។

ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ទៅ​ដល់​ក្រុង​ប៉េ​កាំ​ង ​នា​យប់​ថ្ងៃ​ទី​១៣​ ឧសភា ដោយ​ទស្សនកិច្ច​នោះ​របស់​លោក​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា​។ ដំបូង​លោក​ត្រាំ​គ្រោង​មក​កាន់​ចិន​នា​ខែមីនា​តែ​ត្រូវ​បាន​ពន្យារពេល មក​ពី​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ