រាជធានីភ្នំពេញ ៖ ក្នុងស្មារតីប្តូរផ្តាច់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសន្តិភាពផ្ទៃក្នុងលោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថា កងកម្លាំងជំនាញនៃអង្គភាព CMAC នៅតែបន្តបេសកកម្មយ៉ាងសស្រាក់សស្រាំនៅតាមទិសជួរមុខ ដើម្បីតាមប្រមាញ់ និងកម្ទេចចោលនូវរាល់សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
ជាក់ស្តែងលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាស នាថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៦នេះថា ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ នៅទិសជួរមុខ កម្លាំងជំនាញអង្គភាព CMAC កំពុងតែបន្តតាមប្រមាញ់ខ្មាំងឈ្លានពាន (សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសៀមឈ្លានពាន) ដែលបាន និងកំពុងតែសម្ងំលាក់ខ្លួន ក្នុងជម្រៅយ៉ាងជ្រៅ ក្នុងប្រថិពីនៃព្រះរាជាណាចក្រកម្ពុជា ។

សកម្មភាពដ៏អង់អាចរបស់វីរជនបោសសម្អាតមីននេះ គឺជាសក្ខីភាពមួយបង្ហាញថា កម្ពុជានឹងមិនឈប់ឈរឡើយ ដរាបណា «ខ្មាំងឈ្លានពាន» ចុងក្រោយបង្អស់ មិនទាន់ត្រូវបានដកចេញពីទឹកដីដ៏វិសុទ្ធនៃមាតុភូមិអង្គរមួយនេះ ៕



ចែករំលែកព័តមាននេះ