ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យផ្ទះក្លាយជា “សមរភូមិ”! តិចនិកចិញ្ចឹមកូនពីរឱ្យមានក្ដីសុខ

1 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានកូនពីរនាក់អាចជាក្ដីសុខ ប៉ុន្តែវាក៏បង្កប់នូវបញ្ហាផ្លូវចិត្តស្មុគស្មាញដែលអាណាព្យាបាលភាគច្រើនមើលរំលង។ តាមចិត្តសាស្ត្រ កូនម្នាក់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈពេញលេញ និងចង់បានការស្រឡាញ់ដែលជា “អាទិភាព”។ បញ្ហាដែលគ្រួសារភាគច្រើនជួបប្រទះរួមមាន៖ ការប្រកួតប្រជែងដណ្ដើមការយកចិត្តទុកដាក់ពីឪពុកម្តាយ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានកូនពីរនាក់អាចជាក្ដីសុខ ប៉ុន្តែវាក៏បង្កប់នូវបញ្ហាផ្លូវចិត្តស្មុគស្មាញដែលអាណាព្យាបាលភាគច្រើនមើលរំលង។ តាមចិត្តសាស្ត្រ កូនម្នាក់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈពេញលេញ និងចង់បានការស្រឡាញ់ដែលជា “អាទិភាព”។

បញ្ហាដែលគ្រួសារភាគច្រើនជួបប្រទះរួមមាន៖ ការប្រកួតប្រជែងដណ្ដើមការយកចិត្តទុកដាក់ពីឪពុកម្តាយ ជាពិសេសកូនច្បងដែលធ្លាប់ជា “លេខមួយ” អាចមានអារម្មណ៍តូចចិត្ត និងច្រណែនប្អូន។ បន្ទាប់មកគឺការលំអៀងដោយអចេតនាក្នុងការបែងចែកពេលវេលា ដោយសារកូនតូចត្រូវការការមើលថែច្រើនជាង ធ្វើឱ្យកូនធំមានអារម្មណ៍ថាត្រូវបានគេបោះបង់។ លើសពីនេះ ការប្រៀបធៀបសមត្ថភាពកូន និងការបង្ខំឱ្យកូនច្បងត្រូវតែ “លះបង់ ឬយោគយល់” ឱ្យប្អូនគ្រប់រឿង គឺជាដើមហេតុបង្កឱ្យមានភាពរកាំរកូស និងការស្អប់ខ្ពើមគ្នារវាងបងប្អូនតាំងពីតូច។

ដើម្បីដោះស្រាយវិបត្តិនេះ ឪពុកម្ដាយគួរផ្លាស់ប្តូរទម្លាប់ដោយផ្ដល់ “ពេលវេលាផ្ដាច់មុខ” ឱ្យកូនម្នាក់ៗបាននៅក្បែរខ្លួនដាច់ដោយឡែក បញ្ឈប់ការបង្ខំឱ្យកូនច្បងត្រូវតែយោគយល់ប្អូនដោយគ្មានហេតុផល និងរៀនទទួលស្គាល់តម្លៃផ្ទាល់ខ្លួនរបស់កូនម្នាក់ៗដោយមិនប្រៀបធៀប។ ក្ដីស្រឡាញ់ដែលមានយុត្តិធម៌ មិនមែនជាការបែងចែករបស់របរឱ្យស្មើគ្នានោះទេ ប៉ុន្តែគឺជាការផ្ដល់ភាពកក់ក្ដៅ និងការយល់ចិត្តទៅតាមតម្រូវការផ្លូវចិត្តរៀងៗខ្លួនរបស់ពួកគេ ដើម្បីប្រែក្លាយផ្ទះពី “សមរភូមិដណ្ដើមការស្រឡាញ់” មកជាកន្លែងដែលបងប្អូនចេះស្រឡាញ់ និងការពារគ្នាទៅវិញទៅមក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ