សង្គ្រាមអ៉ីរ៉ង់ ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ អះអាងនាថ្ងៃទី១០ឧសភា ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CBSថា សង្គ្រាមនៅអ៉ីរ៉ង់មិនទាន់ចប់ទេ ។ នាយករដ្ឋមន្ត្រីរូបនោះ បានលើកលក្ខខណ្ឌថា ដាច់ខាតអ៉ីរ៉ង់ត្រូវតែដកការស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់
ចេញ។

តាមនាយករដ្ឋមន្ត្រីរូបនេះថា អ៉ីស្រាអែលគ្រោងពីអន្តរាគមន៍តាមជើងគោកមួយនៅដែនដីអ៉ីរ៉ង់។ លោកបេនចាមីននេតាន់យ៉ាហ៊ូ សម្ដែងភាពម៉ឺងម៉ាត់ លើបញ្ហាអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់អ៉ីរ៉ង់។ លោកថាច្បាស់ណាស់សង្គ្រាមជាមួយអ៉ីរ៉ង់នៅមិនទាន់ចប់ទេ ព្រោះបញ្ហាស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់នៅមិនទាន់ដោះស្រាយ ។
លោកបន្តថា សង្គ្រាមបំពេញបានរឿងជាច្រើនតែវាមិនទាន់ចប់នៅឡើយទេ ព្រោះនៅមានវត្ថុធាតុនុយក្លេអ៊ែរមិនទាន់ដោះស្រាយរួច ។ អ៊ុយរ៉ានីញ៉ូមទាំងនោះ ត្រូវតែដកយកចេញពីអ៉ីរ៉ង់។ ម្យ៉ាងទៀតសល់បណ្ដាទីតាំងចម្រាញ់ដែលនៅមិនទាន់កមេ្ទចនៅឡើយ។
ពេលដែលបទឈប់បាញ់គ្នានៅតែជាធរមាន ទោះបីមានប្រតិបត្តិការយោធាអាមេរិកតម្រង់គោលដៅ បណ្ដាទីតាំងយោធាអ៉ីរ៉ង់ កាលពីថ្ងៃទី៧ ឧសភា ក្ដី ក៏លោកនេតាន់យ៉ាហ៊ុមិនលាក់លៀមឡើយ ពីគម្រោងធ្វើសកម្មភាពយោធាថ្មីៗប្រឆាំងអ៉ីរ៉ង ៕
ចែករំលែកព័តមាននេះ