ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង បានផ្តល់ឱកាសសម្រាប់ការយកព័ត៌មាន អំពីកិច្ចការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Oline Scams ក្នុងខេត្ត ។
អ្នកសារព័ត៌មានអន្តរជាតិ មកពីទូរទស្សន៍ CNA និងទូរទស្សន៍ Spotlight និងអ្នកចូលរួមសំខាន់ៗ ចំនួន១៧នាក់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០២៦នេះ បានចុះទៅដល់ទីតាំងឆបោកតាមបច្ចេកវិទ្យា Online Scams ដែលសមត្ថកិច្ចកម្ពុជា បានធ្វើការបង្ក្រាប និងបន្តនិតិវិធីតាមច្បាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រុមអ្នកសារព័ត៌មានបានថតវីដេអូ និងផ្តិតយករូបភាពតាមជំនាញវិជ្ជាជីវៈ ដោយមានការស្វាគមន៍ និងបញ្ជាក់បង្ហាញដោយក្តីរាក់ទាក់ពីលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាល និងអាជ្ញាធរពាក់ព័ន្ធ បង្ហាញនូវកិច្ចការងារដែលកម្ពុជា កំពុងខិតខំធ្វើបានយ៉ាងល្អ និងបន្តធ្វើ ក្នុងកិច្ចការបង្ក្រាបអំពើឆបោកងតាមប្រព័ន្ធបចេ្ចកវិទ្យា ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តល់បទសម្ភាសន៍ ដោយបញ្ជាក់ពីការបើកចំហលើបញ្ហា និងកិច្ចការងារ ដែលអាជ្ញាធរបានធ្វើ តាមរយៈការពង្រឹងការអនុវត្តច្បាប់ ពិសេសច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបោសសម្អាតអំពើឆបោកអនឡាញទាំងនេះ អោយអស់ពីខេត្តស្វាយរៀង និងមិនអោយបទល្មើសនេះត្រឡប់មកវិញឡើយ ៕
























ចែករំលែកព័តមាននេះ