ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃថ្មីចាប់ពីថ្ងៃនេះ ! សាំងធម្មតា៥,១៥០រៀល ខណៈម៉ាស៊ូត ៥,២០០រៀលក្នុង១លីត្រ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តម្លៃ​ប្រេងសាំង​ធម្មតា បាន​ចុះ​មក​៥១៥០​រៀល ក្នុង​មួយ​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត ចុះ​មក​៥២០០​រៀល​ក្នុង​មួយ​លី​ត្រ ។ សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តម្លៃ​ប្រេងសាំង​ធម្មតា បាន​ចុះ​មក​៥១៥០​រៀល ក្នុង​មួយ​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត ចុះ​មក​៥២០០​រៀល​ក្នុង​មួយ​លី​ត្រ ។

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ របស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា យោង​តាម​ការ​ប្រកាស​អន្តរក្រសួង​លេខ​០០៨៣០៨៣ ព​ណ​. អ​វ​ឯ​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ស្តី​ពី​ការ​កំណត់​រូបមន្ត សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ។

ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ជូនដំណឹង​បន្ទាប់ គឺ​ត្រូវ​លក់​៥ ១៥០​រៀល​លី​ត្រ សម្រាប់​ប្រេងសាំង​ធម្មតា (Gasoline 92) និង​៥២០០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ