ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​ប្រេ​ស៊ី​ល Pele ថា តារា​ឆ្នើម Mbappe នឹង​ក្លាយជា​ស្តេចត្រាញ់​បើ​នៅ PSG

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រវត្តិសាស្ត្រ​ប្រេ​ស៊ី​ល Pele មាន​ជំនឿ​ចិត្ត​ថា តារា​ឆ្នើម​វ័យក្មេង​នៅ​ក្លិប​អ្នកមាន​បារាំង Kylian Mbappe អាច​នឹង​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រវត្តិសាស្ត្រ​ប្រេ​ស៊ី​ល Pele មាន​ជំនឿ​ចិត្ត​ថា តារា​ឆ្នើម​វ័យក្មេង​នៅ​ក្លិប​អ្នកមាន​បារាំង Kylian Mbappe អាច​នឹង​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ដោយ​មិន​ចាំបាច់​ចាកចេញ​ទៅ​កាន់​ក្លិប​ផ្សេង ឬ​ក៏​ទៅ​លេង​នៅ Real Madrid ។

វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ទី​ក្រុងប៉ារីស​ថា គាត់​ជឿជាក់​ថា Mbappe អាច​នឹង​ក្លាយទៅជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ដោយ​គ្រាន់តែ​នៅ​លេង​នៅ PSG ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ ។

អតីត​កីឡាករ​អាយុ​៧៨​ឆ្នាំ​បាន​ប្រាប់​ថា​៖«Kylian មិន​ចាំបាច់​ត្រូវ​ចាក​ចេញពី PSG ដើម្បី​ក្លាយទៅជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​នោះ​ទេ ។ គេ​ត្រូវ​តែ​បន្ត​នៅ​លេង​ទីនោះ ដូច​អ្វី​ដែល​គេ​កំពុង​ធ្វើ​ទៅ​បាន​ហើយ ព្រោះ​នេះ​គឺជា​វិធី​ធ្វើ​ឱ្យ​គេ​ក្លាយទៅជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ។ នេះ​គឺជា​អ្វី​ដែល​សំខាន់ ។ ប្រសិនបើ​យើង​ប្រៀប Kylian និង Pele គឺ Pele មិន​ដែល​ត្រូវ​ចាក​ចេញពី Santos ដើម្បី​ក្លាយជា​កីឡាករ​ខ្លាំង​នោះ​ទេ​»​។

តាម​ប្រភព​ពី ESPN FC បានឱ្យ​ដឹង​ថា កីឡាករ​ទាំង​ពីរ (Neymar និង Mbappe) ច្បាស់​ថា​នឹង​នៅ​បន្ត​លេង​នៅ PSG បន្ត​ទៀត​នៅ​រដូវ​កាល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ