ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​លោក​អាចារ្យ​ម្នាក់​និយាយ​ពី​តារា​ឆ្នើម Lionel Messi និង​ព្រះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា លោក​អាចារ្យ Pope Francis ដែល​យើង​ធ្លាប់​ដឹង​ថា​គាត់​ជា​អ្នកគាំទ្រ​កីឡាបាល់ទាត់បាន​អះអាង​ថា ​គាត់​យល់​ថា​ហេតុ​អ្វី​បានជា​មនុស្ស​គ្រប់​រូប​យល់​ថា Messi គឺជា​ព្រះ…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា លោក​អាចារ្យ Pope Francis ដែល​យើង​ធ្លាប់​ដឹង​ថា​គាត់​ជា​អ្នកគាំទ្រ​កីឡាបាល់ទាត់បាន​អះអាង​ថា ​គាត់​យល់​ថា​ហេតុ​អ្វី​បានជា​មនុស្ស​គ្រប់​រូប​យល់​ថា Messi គឺជា​ព្រះ តែ​គេ​មិនមែន​ជា​ព្រះ​ឡើយ ។

កីឡាករ​រូប​នេះ​បាន​រក​គ្រាប់​បាល់​បាន​៣១​គ្រាប់​ជូន​ដល់​ក្រុម​របស់​គេ ។ បើ​ទោះបីជា​ចំនួន​គ្រាប់​បាល់​នេះ​ច្រើន​ក៏​ពិតមែន លោក​អាចារ្យ​បាន​អះអាង​ថា​គ្រប់​គ្នា​មិន​គួរ​ហៅ Messi គឺជា​ព្រះ​ឡើយ ។

ទាំង Messi និង លោក​អាចារ្យ ធ្លាប់​បាន​ជួប​គ្នា​កាលពី​ឆ្នាំ​២០១៣ ពេល​លេង​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ពេល​នោះ Messi បាន​ចាត់​ទុក​ការ​ជួប​គ្នា​គឺជា​ពេលវេលា ដែល​ខ្លី តែ​ល្អ​ប្រសើរ​ណាស់ ។ កាលពី​ការ​ប្រកួត World Cup ឆ្នាំ​២០១៤ Messi បាន​ចុះហត្ថលេខា​លើ​អាវ​ក្រុម​ជម្រើសជាតិ ហើយ​ផ្ញើ​ជូន​ដល់​លោក​អាចារ្យ Pope Francis ជា​កាដូ ។

លោក​អាចារ្យ​បាន​ប្រាប់​ថា​៖«​អ្នក​ទាំងអស់​គ្នា​មិន​គួរ​លើក​បែប​នេះ​ឡើយ​។ ការ​លើក​ឡើង​ថា​គេ​គឺជា​ព្រះ​គឺ​តាម​ការ​ពិត​ទៅ​ដោយសារ​តែ​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​និង​ស្រឡាញ់​គេ​តែ​ប៉ុណ្ណោះ​។ បើ​ទោះបីជា​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​មើល​ការ​លេង​របស់​គេ​ក៏​ដោយ ក៏​គេ​មិនមែន​ជា​ព្រះ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ