ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ចប់ការសួរ​…តែ​អាច​បញ្ជូន​ទៅ​សាលា​​ដំបូង​នៅរសៀលនេះដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ណ៍​​បន្តឱ្យដឹង​ថា មក​ទល់​រសៀល​ថ្ងៃ​ទី​២ ​មេសា ដដែលនេះ ​សមត្ថ​កិច្ច​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​និងកំពុងធ្វើការ​សាកសួរ​លោកផែង វណ្ណៈ នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ណ៍​​បន្តឱ្យដឹង​ថា មក​ទល់​រសៀល​ថ្ងៃ​ទី​២ ​មេសា ដដែលនេះ ​សមត្ថ​កិច្ច​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​និងកំពុងធ្វើការ​សាកសួរ​លោកផែង វណ្ណៈ នៅឡើយ​ទេ ។ ហើយ​​បើ​តាម​ព័ត៌មាន​​ឱ្យដឹង​ថា ក្រោយ​ពី​សាកសួរ​ចប់​​​ហើយ លោក ផែង វណ្ណៈ អាច​នឹង​​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញក្នុងរសៀល​ថ្ងៃនេះ​តែម្តង ។

គួររំលឹកថា លោក ផែង វណ្ណៈ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន នៅថ្ងៃ​ទី​២ ​មេសា ​ហើយការ​ដែល​​ចាប់ខ្លួន​លោក គឺ​សម​ត្ថ​កិច្ច​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក អ៊ុំ សុ​ភក្តិ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និងយោង​តាម​ពាក្យបណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ​មេសា នោះ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ ដោយលោក ផែង វណ្ណៈ ​ត្រូវ​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ មេសា ដេ​ី​ម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារ​កេរ្តិ៍​​ជា​សាធារណៈ ប៉ុន្តែ​មិន​ដល់​ថ្ងៃ​កំណត់​ផង លោក ផែង វណ្ណៈ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន។

គួររំលឹកទៀតថា ៖ ប៉េអឹម​ចាប់ខ្លួន​លោកផែង វណ្ណៈ បញ្ជូន​ទៅ​​​សាលាដំបូង

អត្ថបទសរសេរ ដោយ