រថយន្ត Jeep មួយគ្រឿងចតក្រោមដើមត្រសេក ត្រូវមែកត្រសេកពុកផុយ បា.ក់ធ្លា.ក់សង្ក.ត់ពីលើ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពលរដ្ឋភ្ញាក់ផ្អើល ព្រោះតែមិនមានខ្យល់កន្ត្រាក់ផង បែរជាធ្លាក់មែកត្រសេក សង្កត់លើរថយន្ត Jeep ទៅវិញ ។
ហេតុការណ៍នេះដែរកើតឡើងកាលពីវេលាម៉ោង ១១ និង៤០នាទីព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ ៦៣ កែងផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីពលរដ្ឋក្បែរនោះ លើកឡើងថា មុនកើតហេតុ គាត់កំពុងអង្គុយជួសជុលម៉ូតូ គឺមិនមានខ្យល់កន្ត្រាក់អ្វីនោះទេ ប៉ុន្តែស្របពេលនោះក៏ឮសម្លេង បាក់មែកដើមត្រសេក សង្កត់ពីលើរថយន្ត Jeep កំពុងចតនៅខាងមុខគ្លីនិកមួយកន្លែងរងការខូចខាត ហើយសំណាងល្អមិនមានមនុស្ស នៅក្បែរនោះ ។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បាន កាត់មែកត្រសេកចេញ កុំអោយបង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋអ្នកធ្វើដំណើរ ៕






ចែករំលែកព័តមាននេះ