ប៉េអឹមចាប់ខ្លួនលោកផែង វណ្ណៈ បញ្ជូនទៅសាលាដំបូង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកផែង វណ្ណៈ ដែលជាបុរសល្បីម្នាក់ក្នុងហ្វេសបុក និងពោរពេញទៅដោយពាក្យពេចន៍មាត់ដាចបំផុតនោះ ព្រឹកថ្ងៃទី០២ មេសា នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនបញ្ជូនទៅសាលាសាលាដំបូងរាជធានីភ្នំពេញហើយ ។
ដោយយោងតាមដីកាបញ្ជាពីសំណាក់ព្រះរាជអាជ្ញា និងយោងតាមពាក្យបណ្តឹងរបស់មេធាវីការពារក្តីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចោទប្រកាន់ពីបទប្រើប្រាស់បណ្តាញសង្គមដ៏ផុយស្រួយរបស់ខ្លួន ផ្សព្វផ្សាយជាសាធារណៈ ក្នុងបំណងឱ្យសាធារណៈជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលោកបណ្ឌិត កែម ឡី ។
លោកផែង វណ្ណៈ អាចជាប់ចោទ មានចេតនាពេញទី និងមានគោលបំណងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងមាត្រា៤៩៤-៤៩៥នៃក្រមព្រហ្មទណ្ឌ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

ចែករំលែកព័តមាននេះ