ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សត្វផ្សោតងាប់អណ្តែតទឹក​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​១​ក្បាល​ងាប់​នៅ​អន្លង់​ផ្សោត​ព្រះ​រំកិល ភូមិ​អូរ​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៩…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​១​ក្បាល​ងាប់​នៅ​អន្លង់​ផ្សោត​ព្រះ​រំកិល ភូមិ​អូរ​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៩ ។

តាម​ប្រភព​ពី​លោក​អៀរ សំ​អ៊ុ​ន ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តា​យ ក្នុង​ឃុំ​ព្រះ​រំកិល បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា គាត់​បាន​ទៅ​មើល​មង​នៅ​ទន្លេមេគង្គ ដូច​សព្វដង ក៏​ប្រទះ​ឃើញ​កូន​ផ្សោត​ងាប់​អណ្តែត​ទឹក ហើយ​ក៏​បាន​ស្រង់​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ជូន​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​។

តាម​ប្រភព​ពី​មេ​ប៉ុស្តិ៍​ស្តីទី​ឃុំ​ព្រះ​រំកិល​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង​កូន​ផ្សោត​នេះ​មាន​អាយុកាល​ប្រមាណ​ពី​១៥​ទៅ​២០​ថ្ងៃ​តែ​ប៉ុណ្ណោះ ព្រោះ​វា​មាន​ប្រវែង​តែ​១​ម៉ែត្រ និង​ទំងន់​តែ​១១​គីឡូក្រាម រស់​ដោយ
សារ​មេ​វា​ចិញ្ចឹម ព្រោះ​វា​មិន​ទាន់​ចេះ​រក​អាហារ​ដោយ​ខ្លួនឯង​ទេ​។

បើ​តាម​ការ​សន្និដ្ឋាន​បានឱ្យ​ដឹង​ថា កូន​ផ្សោត​ដែល​ងាប់​ខាងលើ​សង្ស័យ​បណ្តាល​មក​ពី​មាន​ជម្ងឺ​ច្រើន​ជាង ព្រោះ​រដូវក្តៅ​អាកាសធាតុ​មានការ​ប្រែប្រួល​។

លោក រិ​ទ្ធ​ណា រឿ​ន មន្ត្រី​អង្គការ W​W​S បានឱ្យ​ដឹង​ថា កូន​ផ្សោត​ដែល​ងាប់​នេះ ត្រូវ​បាន​ផ្នែក​ជំនាញ​ជលផល​បាន​សហការ​ជាមួយ​មន្ត្រី​អង្គការ ​(W​W​S) យក​មក​រក្សារ​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​មូលហេតុ តើ​បណ្តាល​មក​ពី​អ្វី ព្រោះ​កាលពីដើម​ឆ្នាំ​២០១៨ ក៏មាន​ករណី​សត្វ​ផ្សោត​ងាប់​ដូច​គ្នា​នេះ​ដែរ បន្ទាប់​ពី​ប្រទេស​ឡាវ​បាន​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ