ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ក្រហម ឬ​ទ្ឋ សាស្ត្រា​វុ​ឈ ឆ្លង​ផុត​ជុំ​ទី​១​ទាំង​វេទនា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៣០ មីនា គេ​ឃើញ​ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់ ប្រឹង​ប្រយុទ្ធ​តតាំង​អស់​លទ្ធភាព​តែ​ម្ដង​ទម្រាំ​រក​ឃើញ​លទ្ធផល ខណៈ​បង្គោល​ត្រូវ​គេ​ចាត់​ទុក​ថា​មហា​សំណាង​ដែល​បាន​ឈ្នះ​ពិន្ទុ ដោយសារ​តែ​បង្គោល​ក្រហម គឺ​មិនធម្មតា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៣០ មីនា គេ​ឃើញ​ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់ ប្រឹង​ប្រយុទ្ធ​តតាំង​អស់​លទ្ធភាព​តែ​ម្ដង​ទម្រាំ​រក​ឃើញ​លទ្ធផល ខណៈ​បង្គោល​ត្រូវ​គេ​ចាត់​ទុក​ថា​មហា​សំណាង​ដែល​បាន​ឈ្នះ​ពិន្ទុ ដោយសារ​តែ​បង្គោល​ក្រហម គឺ​មិនធម្មតា នៅ​ក្នុង​កម្មវិធី​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដែល​បាន​រៀបចំ​ធ្វើ​ឡើង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៦​ល្ងាច នៅ​ប៉ុស្តិ៍​លេខ​៥​។

គូ​ពានរង្វាន់​លើក​នេះ គឺ​ស្ថិត​ក្នុង​ប្រភេទ​៥៤​គីឡូក្រាម ដោយ​អ្នក​ប្រដាល់ ឬ​ទ្ធិ សា​ស្ត្រាវុធ មក​ពី​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ប៉ះ​ជាមួយ​កីឡាករ​ឡង ខេត្ត​មក​ពី​ក្លិប ហើយ​បាន​បើក​ឆាកប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ទម្រាំ​រក​ឃើញ​លទ្ធផល​។ ឆ្លងកាត់​ការ​បើក​ឆាកប្រយុទ្ធ​តាង​ពី​ជំហាន​ដំបូង​កីឡាករ ឡុ​ង ខេត្ត ហាក់​មើលឃើញ​ថា​ប្រឹង​ប្រយុទ្ធ តែ​ឃើញ​ថា​ស្នៀត​ប្រយុទ្ធ​ចេញ​មក​មានការ​ទប់​កម្លាំង​ខ្លាំង ដោយ​ចូល​បន្តបន្ទាប់​នៅ​ទឹក​ទី​២ ដល់​ទឹក​ទី​៣​ពេញ​ៗ​អាច​សន្និដ្ឋាន​ថា ឈ្នះ​សា​ស្ត្រាវុធ​ដឹង​តែ​មាន​តែ​ឡើង​វគ្គ​បន្ត​។

ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​៣​ឡុ​ង ខេត្ត រៀង​ថមថយ​កម្លាំង​វិញ​បាន​ត្រូវ សា​ស្ត្រាវុធ លេង​វិញ​វៃ​ចូល​ដល់​គោលដៅ​បន្ត​បន្ទាល់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​ធ្វើ​ឲ​ចំ​កន្លែង​បាន​ពិន្ទុ​។ នៅ​ទីបំផុត​សា​ស្ត្រាវុធ បាន​យកឈ្នះ​ប្រកាស​ឲ្យ​ឡើង​ទៅ​កាន់​ជុំ​ទី​២ ប្រយុទ្ធ​តតាំង​បន្ត​ទៀត​។

សា​ស្ត្រាវុធ​និយាយ​ថា ខ្លួន​នៅ​ក្មេងខ្ចី​ដូចនេះ​ការ​ទទួល​បាន​ជ័យ​ជំនះ​នេះ នៅ​មិន​ទាន់​អាច​ធ្វើ​ឲ​ខ្លួន​គិត​ថា តតាំង​ជុំ​ទី​២​បាន​លុះត្រាតែ​ខំ​ហាត់រៀន​ក្បាច់គុន​ឲ​កាន់តែ​យូរ ទើប​ទុកចិត្ត​វគ្គ​ថ្មី​កើត​។ ដូចនេះ​លោក​មាន​តែ​ស្តាប់បង្គាប់​តាម​គ្រូបង្វឹក​ហើយ​បង្វឹក​ក្បាច់គុន​ឲ្យ​ល្អជា​ប្រចាំ​តទៅ​ទៀត ទើប​មាន​សង្ឃឹម​ឡើង​តតាំង​តង់​ទី​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ