ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​លោក​មិន​ដែល​សម្លឹង​ទោស​អ្នក​ដទៃ​ឡើយ

4 ឆ្នាំ មុន

បុគ្គល​ពាល​តែង​ផ្គង​ចិត្ត​សម្លឹង​ទោស​អ្នក​ដទៃ​ជា​ការងារ​ពិសេស​របស់​គេ ចំណែក​បណ្ឌិត​មាន​ក្តី​សន្តោស មិន​សម្លឹង​ទោស​អ្នក​ដទៃ​ឡើយ លោក​មានការ​ពិចារណា​ជា​កម្លាំង ជា​អ្នក​ស្ងៀមស្ងាត់ មាន​ខន្តី​ជា​ចន្ទល់ ចិត្ត​របស់​លោក​ផុត​ស្រឡះ​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។ ប៉ុន្តែ​បើ​មិត្ត​ដើរ​ពោលទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ…

បុគ្គល​ពាល​តែង​ផ្គង​ចិត្ត​សម្លឹង​ទោស​អ្នក​ដទៃ​ជា​ការងារ​ពិសេស​របស់​គេ ចំណែក​បណ្ឌិត​មាន​ក្តី​សន្តោស មិន​សម្លឹង​ទោស​អ្នក​ដទៃ​ឡើយ លោក​មានការ​ពិចារណា​ជា​កម្លាំង ជា​អ្នក​ស្ងៀមស្ងាត់ មាន​ខន្តី​ជា​ចន្ទល់ ចិត្ត​របស់​លោក​ផុត​ស្រឡះ​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។

ប៉ុន្តែ​បើ​មិត្ត​ដើរ​ពោលទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច រឿង​នោះ​បន្តិច ស្មាន​ខ្លះ ពិត​ខ្លះ មិន​ពិត​ខ្លះ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ស្តាប់​នោះ​គេ​ជឿ​ក្នុង​រឿង​អាក្រក់​ដើម្បី​ឱ្យ​មិត្ត​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ នេះ​មិនមែន​ជា​មិត្ត​ល្អ​ឡើយ ។

តាម​ពិត​ទៅ​ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ក្នុង​ទី​កំបាំង​មុខ មិនមែន​សុទ្ធតែ​មិនល្អ​ទាំង​អស់នោះ​ទេ បើ​យើង​និយាយ​ដោយ​ស្មារតី មិន​បៀតបៀន​អ្នក​ដទៃ មិន​ដើម្បី​លើកតម្កើង​ខ្លួនឯង គឺ​និយាយ​ចេញ​មក​ដោយ​កុសល​ចិត្ត​ពិត​ៗ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្តាប់​នោះ​កុំ​យក​ជា​គំរូ ការ​និយាយ​ដោយ​សន្តាន​បែប​នេះ​ជា​ការ​ត្រឹមត្រូវ​ទៅ​វិញ​ទេ ។

ឯការ​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិត​ៗ ក៏​មិន​ប្រាកដ​ថា​សុទ្ធតែ​ល្អ​ទាំង​អស់នោះ​ដែរ វា​អាច​ជា​ពិសពុល​ក្នុង​ចេតនា​អាក្រក់​ណាមួយ ដោយ​អំណាច​នៃ​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ​ចេញ​មក ។