ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​លម្អ​រុក្ខ​ជាតិ​នៅ​កន្លែង​ធ្វើ​ការ​ជួយ​ឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្រស់​ថ្លា​បំបាត់​ភាព​តប់​ប្រមល់​

10 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​ការ​ដាក់​តាំង​រុក្ខជាតិ​ឬ​ផ្កា​ដែល​ដាំ​ក្នុង​ផើង​នៅ​ក្នុង​ការិយា​ល័យ​ធ្វើ​ការ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក​ ។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា វត្ត​មាន​រុក្ខជាតិ​ដាំក្នុង​ផើង​នៅ​តាម​ការិយាល័យ​ធ្វើ​ការ​អាច​ជួយ​កាត់​បន្ថយ​ការ​អស់​កម្លាំង​ ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ (Stress) ការ​ស្ងួត​.ក ឈឺ​ក្បាល​ ក្អក​ ព្រម​ទាំង​ការ​ពា​រ​​ស្បែក​បុគ្គ​លិក​​មិន​ឱ្យ​ស្ងួត​ទៀត​ផង ។

នៅ​ក្នុង​ការ​ពិ​សោធលើ​បុគ្គ​លិក​ការិ​យាល័យ​៣៨៥នាក់ បណ្តា​អ្នក​ស្រាវ​ជ្រាវ​​មក​ពី​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ជី​វិត​ប្រទេស​ន័រ​វែស​ និង​សាកល​វិទ្យា​ល័យ​ Uppsala University ប្រទេស​ស៊ុយអែត​បាន​ពិ​និត្យ​អត្រា​ធូ​រ​​​ស្បើយ​ពី​ជំ​ងឺ​និង​ចំនួន​នៃ​រុក្ខ​ជាតិ​ដែល​បុគ្គលិក​ម្នាក់​ៗ​បាន​មើល​ឃើញ​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​របស់​ពួក​គេ​ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា បុគ្គលិក​ដែល​​ឃើញ​រុក្ខជាតិ​ទាំង​នោះ​កាន់​តែ​ច្រើន​ដង​ អត្រា​ប្រឈម​នឹង​​ជំងឺ​របស់​ពួក​គេ​កាន់​តែ​តិច​ទៅ​ៗ ។

មូល​ហេតុ​ខាង​លើ​នេះ​ តាម​ការ​ពន្យល់​មួយ​បាន​បញ្ជាក់​ថា​ គឺ​ដោយ​សារតែ​រុក្ខជាតិ​​ និង​អតិ​សុខុមប្រាណ​នៃ​ដី​ក្នុង​ផើង​អាច​​ស្រូប​យកបាន​យ៉ាង​ល្អ​​នូវ​សារ​ធាតុ​​ហើរ​ក្នុង​ខ្យល់​ដែល​ជា​សមាស​ធាតុ​បង្ក​ការ​ប៉ះ​ពាល់​ដល់​សុខភាព​ ។ លោក​ស្រី​វេជ្ជបណ្ឌិត​ ប្រ៊ីងស្ល៊ី ​ម៉ាក​ បាន​ថ្លែង​ថា​ ៖ «ការ​​ពន្យល់​តាម​បែប​ចិត្ត​សាស្ត្រ​មួយ​ទៀត​គឺ​​ថា នៅ​ក្នុង​ជំ​នឿ​មនុស្ស​យើង​ រុក្ខជាតិ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​សុខភាព​» ។

ចំណែក​របាយ​ការណ៍​មួយ​ពី​សាកល​វិទ្យា​ល័យ​ Washington State បាន​បញ្ជាក់​ថា​ ផ្កា​ឬ​រុក្ខជាតិ​ដែល​ដាំក្នុង​ផើង​ផ្តល់​អត្ថ​ប្រយោជន៍​ ជា​ពិសេស​សម្រាប់​បណ្តា​អ្នក​ធ្វើ​ការ​ក្នុង​ការិ​យាល័យ​ទាំង​ឡាយ​ដែល​គ្មាន​បង្អួច​ ។ ក្រុម​អ្នក​សិក្សា​នៅ​អាមេរិក​​រក​ឃើញ​ថា​ វត្ត​មាន​របស់​រុក្ខជាតិ​ដាំ​ក្នុង​ផើង​តម្កល់​ទុក​ក្នុង​ការិយាល័យ​បិទ​ជិត​ទាំង​នេះ​បាន​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ ក៏​ដូចជា​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​នៅ​កម្រិ​ត​ទាប​បំ​ផុត​ ។

លោក​ស្រី​វេជ្ជ​បណ្ឌិត​ Virginia Lohr អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​និយាយ​ថា វត្ត​មាន​រុក្ខជាតិ​ដាំ​ក្នុង​ផើង​ជួយ​កាត់​បន្ថយ​កម្រិត​ធូ​លី​នៅ​កន្លែង​ធ្វើ​ការ​បាន​ដល់​ទៅ​ជាង​២០%​ ជា​ពិសេស​នៅ​ពេល​ដែល​ស្លឹក​រុក្ខជាតិ​ចាប់​ផ្តើម​លាស់​ ។ កាល​ណា​ស្លឹក​​កាន់​តែ​ធំ​ រុក្ខ​ជាតិ​ផលិត​អុក​ស៊ី​សែន​បាន​កាន់​តែ​ច្រើន​ ហើយ​បន្ទាប់​មក​វា​មាន​លទ្ធភាព​​អាច​ជួយ​បំ​បែក​សារជាតិ​ពុល​នៅ​ក្នុង​ខ្យល់​អាកាស​ ៕