ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​មាន​ផ្លែផ្កា

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក​STEVEN MNUCHIN​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​មីនា​ថា លោក​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​ប៉េ​កាំ​ង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា សំដៅ​ស្វែងរក​ច្រកចេញ​មួយ​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​។ លោក​STEVEN…

សហរដ្ឋអាមេរិក​-​ចិន ៖ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក​STEVEN MNUCHIN​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​មីនា​ថា លោក​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​ប៉េ​កាំ​ង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា សំដៅ​ស្វែងរក​ច្រកចេញ​មួយ​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​។

លោក​STEVEN MNUCHIN​និង​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក​ROBERT LIGHTHIZER បាន​ជួប​ពិភាក្សា​ក្នុង​រដ្ឋធានី​ចិន​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក​LIU HE សម្រាប់​ការ​ជួប​ទល់មុខ​គ្នា​លើក​ដំបូង ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ នៃ​ការ​ចរចា​គ្នា​រវាង​តំណាង​នៃ​ប្រទេស​ទាំង​២​។

ក្នុង​សារ​មួយ​តាម​TWITTER​លោក​STEVEN MNUCHIN​ថ្លែង​ថា យើង​ពិភាក្សា​គ្នា​ខាង​ពាណិជ​កម្ម​ប្រកបដោយ​ផ្លែផ្កា​នៅ​ក្រុង​ប៉េ​កាំ​ង​។ យើង​រង់ចាំ​េ​ជួប​គ្នា​ទៀត​ជាមួយ​លោក​LIU HE​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន នា​ស​ប្ដា​ហ៍​ខាង​មុខ​។

ចំណែក​លោក​LARRY KUDLOW​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន អះអាង​នា​ថ្ងៃ​ទី​២៨​មីនា​ថា សហរដ្ឋអាមេរិក​អាច​លុប​ចោល​ច្បាប់​ពន្ធគយ​មួយ​ចំនួន លើ​បណ្ដា​ផលិតផល​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សម្របសម្រួល​គ្នា​ខាង​ពាណិជ្ជកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ