ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​មិន​អាច​កាន់​តំណែង​អ្វី​បាន​ដល់​១៥​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ រដ្ឋអំណាច​វេ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​២៨​មីនា បាន​ដាក់​ការ​គាបសង្កត់​លើ​លោក​JUAN GUAIDO ដែល​ទទួលស្គាល់​ថា​ជា​ប្រធានាធិបតី​ស្ដីទី ដោយ​ប្រទេស​ប្រមាណ​ជា​៥០ តាម​រយៈ​ការ​ប្រកាស​ថា លោក​មិន​អាច​ជ្រើសតាំង​កាន់​តំណែង​អ្វី​បាន​រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ​។ នោះ​ជា​ទណ្ឌកម្ម​ដែល​មេដឹកនាំ​ប្រឆាំង​រូប​នោះ​បដិសេធ​ភ្លាម​ៗ​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ រដ្ឋអំណាច​វេ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​២៨​មីនា បាន​ដាក់​ការ​គាបសង្កត់​លើ​លោក​JUAN GUAIDO ដែល​ទទួលស្គាល់​ថា​ជា​ប្រធានាធិបតី​ស្ដីទី ដោយ​ប្រទេស​ប្រមាណ​ជា​៥០ តាម​រយៈ​ការ​ប្រកាស​ថា លោក​មិន​អាច​ជ្រើសតាំង​កាន់​តំណែង​អ្វី​បាន​រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ​។ នោះ​ជា​ទណ្ឌកម្ម​ដែល​មេដឹកនាំ​ប្រឆាំង​រូប​នោះ​បដិសេធ​ភ្លាម​ៗ​។

ការ​សម្រេច​នេះ​បាន​បង្កើន​ថែម​ទៀត​នូវ​ភាព​តានតឹង​ក្នុង​ប្រទេស​ផលិត​ប្រេង​នោះ ដែល​កំពុង​ជាប់​គាំង ដោយសារ​ការ​ដាច់​ភ្លើង​ធំ​ថ្មី​ស្ទើរ​ទូ​ទាំង​ប្រទេស​។ នៅ​លើ​ឆាក​អន្តរជាតិ ភាព​តានតឹង​ក៏​កើនឡើង​ដែរ​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​មូ​ស្គូ លើ​វត្តមាន​នៃ​កង​ទាហាន​រុ​ស្ស៊ី​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ក្លាយជា​ចំណុច​បន្ថែម នៃ​សង្គ្រាមត្រជាក់​ថ្មី​រវាង​មហាអំណាច​ទាំង​២​។

នៅ​ក្រុង​កា​រ៉ា​កាស់​អគ្គ​ត្រួតពិនិត្យ​នៃ​សាធារណរដ្ឋ លោក​ELVIS AMOROSO​ទទួល​បន្ទុក​ត្រួតពិនិត្យ​តម្លាភាព​នៃ​រដ្ឋបាល​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៨​មីនា ហាមឃាត់​មិន​ឲ្យ​លោក​GUAIDO កាន់​រាល់​តំណែង​ជ្រើសតាំង សម្រាប់​រយៈពេល​១៥​ឆ្នាំ យោង​ទៅ​តាម​ច្បាប់​ទាក់ទិន​រឿង​ពុក​រលួយ​។

យោង​តាម​លោក​ELVIS AMOROSO ដែល​ស្និទ្ធ​នឹង​រដ្ឋអំណាច​ថា លោក​GUAIDO ពុំ​បាន​បំពេញ​ក្នុង​សេចក្ដី​ប្រកាស ទ្រព្យសម្បត្តិ​ការ​ចំណាយ​មួយ​ចំនួន​របស់​លោក នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​នៅ​បរទេស ជាមួយ​មូលនិធិ​មួយ​ចំនួន​មក​ពី​ប្រទេស​ឯទៀត​ៗ​។ លោក​បាន​ធ្វើ​ដំណើរ​យ៉ាងតិច​៩១​លើក ទៅ​ក្រៅ​ប្រទេស​ជាមួយ​ការ​ចំណាយ​ប្រាក់​លើស​ពី​៣១០​លាន​បូ​លី​វ៉ា ប្រមាណ​ជា​៩៤.០០០​ដុល្លារ​ដោយ​ពុំ​បញ្ជាក់​ពី​ប្រភព​នៃ​មូលនិធិ​ទាំងនោះ​។

លោក​JUAN GUAIDO​បាន​បដិសេធ​ទណ្ឌកម្ម​នោះ ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​ថ្លែង នៅ​មុខ​ពួក​អ្នកគាំទ្រ​លោក​ខណៈ​លោក​បង្ហាញ​ផែនការ​របស់​លោក​សម្រាប់​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ សហរដ្ឋអាមេរិក​ចាត់ទុកជា​រឿង​អស់សំណើច​ការ​ដាក់​ទណ្ឌកម្ម​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ