អា​ល្លឺ​ម៉​ង់​ពន្យារ​ការ​ឈប់​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត


ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​មីនា​ថា ខ្លួន​នឹង​ពន្យារពេល​៦​ខែ​ទៀត​ការ​ផ្អាក​លក់​អាវុធ​ឲ្យ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​នោះ​ជា​សេចក្ដីសម្រេច​មួយ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នៃ​ទំនាក់ទំនង រវាង​ក្រុង​ប៊ែ​រ​ឡាំង​និង​បណ្ដា​អ្នក​នាំ​អាវុធ​ចេញ​អឺរ៉ុប ដែល​មានកម្ម​វិធី​រួម​គ្នា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​អាវុធ​អា​ល្លឺ​ម៉​ង់​។

ការ​សម្រេច​ឈប់​ផ្ដល់​អាវុធ​ឲ្យ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ធ្វើ​ឡើង​ក្រោយ​ការ​សម្លាប់​អ្នកកាសែត​និង​ជា​អ្នក​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ លោក​JAMAL KHASHOGGI នាំ​ឲ្យ​មានការ​រិះគន់​របស់​ពួក​សម្ព័ន្ធមិត្ត​អឺរ៉ុប​។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្នើ​ទិញ​អាវុធ​ពី​អឹ​រ៉ុ​ប​ក្នុង​ទឹកប្រាក់​ច្រើន​ពាន់​លាន​អឺ​រ៉ូ​។ អា​ល្លឺ​ម៉​ង់​ផ្អាក​ការ​លក់​មី​សី​ុ​ល​អាកាស​-​អាកាស​METEOR ដែល​ចង់​យក​ទៅ​បំពាក់​ឲ្យ​កង​យន្តហោះ​ចម្បាំង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ជាមួយ​ច្បាប់​របស់​ខ្លួន​ក្រុង​ប៊ែ​រ​ឡាំង​អាច​បដិសេធ​មិន​លក់​ឲ្យ​បណ្ដា​ប្រទេស ស្ថិត​នៅ​ក្រៅ​សហភាព​អឺរ៉ុប​និង​អូតង ់បណ្ដា​អាវុធ​ដែល​គ្រឿង​ទាំងឡាយ​ផលិត​នៅ​អា​ល្លឺ​ម៉​ង់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ លោក​STEFFEN SEIBERT​ថ្លែង​ថា ការ​ហាមឃាត់​នឹង​អាច​ពន្យារពេល​ដល់​៦​ខែ រហូត​ដល់​ថ្ងៃ​ទី​៣០​កញ្ញា​។ ក្នុង​ដំណាក់កាល​នេះ​ពុំ​មាន​សំណើ​ណាមួយ​សម្រាប់​ការ​នាំ​ចេញ​ថ្មី​ៗ​នៃ​អាវុធ ត្រូវ​អនុម័ត​ឡើយ​។

ក្រុង​ប៊ែ​រ​ឡាំង​ក៏​អំពាវនាវ​ផង​ដែរ​ដល់​បារាំង​និង​អង់គ្លេស​ធានា​ថា ពុំ​មាន​សម្ភារ​យោធា​ណាមួយ​ផ្ដល់​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​ឬ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ត្រូវ​ប្រើ​ក្នុង​ជម្លោះ​នៅ​យេ​ម៉ែ​ន​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ