នាយករដ្ឋមន្ត្រីអង់គ្លេសសុខចិត្តលាលែងសង្គ្រោះ BREXIT
ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីTHERESA MAY ទីបំផុត កាលពីថ្ងៃទី២៧មីនា បានសុខចិត្តចុះញ៉ម ចំពោះការអំពាវនាវឲ្យលោកស្រីចាកចេញ ដើម្បីប៉ុនប៉ងជួយសង្គ្រោះ…
ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីTHERESA MAY ទីបំផុត កាលពីថ្ងៃទី២៧មីនា បានសុខចិត្តចុះញ៉ម ចំពោះការអំពាវនាវឲ្យលោកស្រីចាកចេញ ដើម្បីប៉ុនប៉ងជួយសង្គ្រោះ…
ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីTHERESA MAY ទីបំផុត កាលពីថ្ងៃទី២៧មីនា បានសុខចិត្តចុះញ៉ម ចំពោះការអំពាវនាវឲ្យលោកស្រីចាកចេញ ដើម្បីប៉ុនប៉ងជួយសង្គ្រោះ កិច្ចព្រមព្រៀងស្ដីពីការចាកចេញ របស់ប្រទេសលោកស្រីពីសហភាពអឺរ៉ុបហៅBREXIT ដែលលោកស្រីខិតខំចរចាអស់រយៈពេលជាច្រើនខែជាមួយក្រុងព្រុចសែល។
នៅមុខបណ្ដាសមាជិកសភានៃគណបក្សអភិរក្សនិយមរបស់លោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា លោកស្រីត្រៀមចាកចេញពីតំណែងទោះជាគ្មានបំណង ដើម្បីបំពេញនូវអ្វីដែលល្អសម្រាប់ប្រទេសយើងនិងគណបក្សយើង។ លោកស្រីពោលបែបនេះខណៈសភាអង់គ្លេសបានបោះឆ្នោតបដិសេធ២លើករួចមកហើយកិច្ចព្រមព្រៀងនោះ គឺកាលពីខែមករាម្ដងនិងនាពាក់កណ្ដាលខែមីនា។
ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនាសប្ដាហ៍នេះ នោះBREXITនឹងអនុវត្តចាប់ពីថ្ងៃទី២២ឧសភាទៅ។ បើពុំដូច្នេះទេក្រុងឡុងដ៏មានពេលរហូតដល់ថ្ងៃទី១២មេសាដើម្បីដាក់សំណើសុំការពន្យារពេលថ្មី។ បែបនេះអង់គ្លេសនឹងត្រូវចូលរួមក្នុងការបោះឆ្នោតសភាអឺរ៉ុបដែរ ដែលនឹងប្រព្រឹត្តទៅនាដំណាច់ខែឧសភា។
ការគាបសង្កត់មានកាន់តែខ្លាំងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លើលោកស្រីMAYដែល សមាជិកសភានៃគណបក្សលោកស្រីកាន់តែច្រើនឡើង ក្នុងនោះមានអ្នកគាំទ្រBREXITផងដែរ បានដាក់លក្ខខណ្ឌពីការបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនោះជាថ្នូរនឹងការចាកចេញពីតំណែងរបស់លោកស្រី។
កាលពីយប់ថ្ងៃទី២៧មីនាបណ្ដាសមាជិកសភាអង់គ្លេសបានបោះឆ្នោតបដិសេធរាល់ការជ្រើសរើសស្ដីពីBREXIT។ សភាប្រទេសនោះបានបោះឆ្នោតប្រឆាំងការជ្រើសរើស៨ សំដៅស្វែងរកដំណោះស្រាយឆ្លាស់គ្នាមួយ ចំពោះកិច្ចព្រមព្រៀងពីBREXITដែលចរចាដោយនាយករដ្ឋមន្ត្រី ហើយសភាបានបដិសេធ២លើកមកហើយ។ ក្នុងចំណោមសេណារីយ៉ូទាំងនោះ រួមមានការចាកចេញដោយពុំចាំបាច់មានកិច្ចព្រមព្រៀង កិច្ចប្រជុំខាងគយមួយជាមួយសហភាពអឺរ៉ុប ឬការបោះបង់ចោលBREXIT បើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសភាអនុម័ត។
ក្នុងសំឡេង៤០០គាំទ្រនិង១៦០សំឡេងប្រឆាំង បណ្ដាសមាជិកសភាបានបដិសេធគំនិតនៃការចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។ សភាក៏បដិសេធដែរការរក្សាទុកអង់គ្លេសក្នុងទីផ្សារតែមួយឬស្ថិតក្នុងសម្ព័ន្ធភាពគយមួយ។ ចំពោះការបោះប្រជាមតិថ្មីស្ដីពីBREXITមានសំឡេងគាំទ្រកាន់តែកើន គឺ២៦៨ទល់នឹង២៩៥ប្រឆាំង៕
ចែករំលែកព័តមាននេះ