ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់​ម្នាក់​បើក​ម៉ូតូ​បត់​ឆ្វេង​អត់​មើល​មុខ​ក្រោយ​​ត្រូវ​រថយន្ត​កាមរី​បុក​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរសចំណាស់​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ដេក​ស្តូក​ស្តឹង​នៅ​នឹងកន្លែង ខណៈជិះ​ម៉ូតូ​បត់ឆ្វេង​អត់​មើល​មុខ​ក្រោយ​ក៏ត្រូវ​រថយន្តកាមរី​ ពណ៌សំបក​ឪឡឹក​​បុក​ពេញ​ទំហឹង ក្នុង​ទិស​ដៅ​បញ្រ្ចាសគ្នា​បណ្តាល​ឱ្យដួល​រងរបួស​តែម្តង ចំណែក​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត

ខេត្ត​ប៉ៃលិន ៖ បុរសចំណាស់​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ដេក​ស្តូក​ស្តឹង​នៅ​នឹងកន្លែង ខណៈជិះ​ម៉ូតូ​បត់ឆ្វេង​អត់​មើល​មុខ​ក្រោយ​ក៏ត្រូវ​រថយន្តកាមរី​ ពណ៌សំបក​ឪឡឹក​​បុក​ពេញ​ទំហឹង ក្នុង​ទិស​ដៅ​បញ្រ្ចាសគ្នា​បណ្តាល​ឱ្យដួល​រងរបួស​តែម្តង ចំណែក​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀតជិះ​គ្នា​២នាក់​​ដែល​នៅ​ពី​មុខ​ដួល​របួស​ស្រាល​ ។

ហេតុកា​រណ៍គ្រោះ​ថ្នាក់​ចរាចរណ៍នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​១១និង​៣០នាទី​ព្រឹក​ថ្ងៃទី​០៩ តុលា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុង​ភូមិ​ដី​ក្រហម សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃលិន ។

បុរសរងគ្រោះ​ឈ្មោះ​ស៊ុយ ផល អាយុ​​៦១​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​សង់​ចិន ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ប៉ៃលិន​1A-0385 បន្ទាប់ពី​កើត​ហេតុ​ត្រូវគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រី​ឯអ្នក​បើក​រថយន្ត​មិន​បាន​រត់​គេច​ទៅ​ណានោះ​ទេ គឺនៅ​កន្លែង​កើ​តហេតុ​រង់​ចាំ​សមត្ថកិច្ចចុះ​មក​អន្តរាគមន៍​ ៕