ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៣នាក់ ក្នុងសោកនា.ដកម្ម កុងតឺន័រចុះចំណោតបុ.ករះ​យានយន្តច្រើនគ្រឿង រួមទាំងផ្ទះ

9 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ ​ក្នុង​​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ដែលបង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ចុះ​ចំណោត បុក​រះ​រថយន្ត​ធុនតូច២​គ្រឿង ​ម៉ូតូកង់បីចំនួន២​គ្រឿង និងម៉ូតូ​ប្រមាណ​ជិត​១០​គ្រឿង​ទៀត រួមទាំងផ្ទះប្រជាពលរដ្ឋផងដែរ​។…

​ខេត្ត​ព្រះសីហនុ​ ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ ​ក្នុង​​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ដែលបង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ចុះ​ចំណោត បុក​រះ​រថយន្ត​ធុនតូច២​គ្រឿង ​ម៉ូតូកង់បីចំនួន២​គ្រឿង និងម៉ូតូ​ប្រមាណ​ជិត​១០​គ្រឿង​ទៀត រួមទាំងផ្ទះប្រជាពលរដ្ឋផងដែរ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥​នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​4 ឆ្ពោះ​មក​កំពង់​ផែ ដែល​ស្ថិត​ក្នុងភូមិ​3 សង្កាត់​3 ក្រុង​ព្រះ​ី​ហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ជាបឋម​ថា ក្នុង​ចំណោម​បុរស3​នាក់​ដែល​បាន​ស្លាប់​ខាងលើ រួម​មាន​ម្ចាស់ផ្ទះ​ម្នាក់ ជាង​ធ្វើ​ម៉ូតូ​ម្នាក់ និង​អ្នក​​រត់​ម៉ូតូឌុប​ម្នាក់ ដែល​បាន​ស្លាប់​ភ្លាម​ៗនៅ​នឹងកន្លែង​កើតហេតុ ។

ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-4913 និង សណ្តោង​រុ​ឺ​ម៉ក់ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1148 បាន​បុក​រះរថយន្ត​ហាយឡែ​ន​ឌ័​រ​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ និងរថយន្ត​ឡិចស៊ីស​​330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-9476 និង​កង់បីចំនួន២គ្រឿង និង​ម៉ូតូ​ប្រមាណ​ជិត​១០​គ្រឿង​ទៀត​ដែល​យក​មក​ជួសជុល និង​ម៉ូតូ​របស់​អ្នក​រត់​ម៉ូតូឌុប និង នៅ​មុខ​ផ្ទះ ក្រៅពី​ខូចខាត​រថយន្ត​និង​ម៉ូតូ​ខាងលើ​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​ក៏​ខូចខាត​ផ្ទះ តូប និង សម្ភារៈ​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​​កុងតឺន័រ​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល។ ​ដោយឡែក​ភ្លាម​ៗ​នោះ​ គេសង្កេតឃើញមាន​វត្តមាន​លោក​អភិបាលខេត្ត និង សមត្ថកិច្ច​ជំនាញ បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​នៅ​និង កន្លែង​កើតហេតុ​ស្ទួ​ច​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក និង ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ