ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ និងសោ.កស្តាយ! អ្នកគ្រូ​បង្រៀន​មុខវិជ្ជា​រូបវិទ្យា​និង​គីមី​១រូប ជួបគ្រោះអកុសល ​ខណៈ​ដើរ​ឆ្លងផ្លូវ​ពេល​យប់

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អ្នកគ្រូ​បង្រៀន​មុខវិជ្ជា​រូបវិទ្យា​និង​គីមី​មួយរូប ត្រូវ​រថយន្ត​មួយគ្រឿងបុក បណ្តាលឱ្យ​​ស្លាប់​ នៅ​ពេល​ដើរ​ឆ្លងផ្លូវ​ពេលយប់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥ ទល់មុខ​លី​សេរ​មង្គល​បូ​រី​ស្ថិត​ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អ្នកគ្រូ​បង្រៀន​មុខវិជ្ជា​រូបវិទ្យា​និង​គីមី​មួយរូប ត្រូវ​រថយន្ត​មួយគ្រឿងបុក បណ្តាលឱ្យ​​ស្លាប់​ នៅ​ពេល​ដើរ​ឆ្លងផ្លូវ​ពេលយប់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥ ទល់មុខ​លី​សេរ​មង្គល​បូ​រី​ស្ថិត​ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​មង្គល​បូ​រី​បាន​​ឱ្យដឹង​​ថា ​មុនពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ ស្រាប់តែមាន​រថយន្ត​មិន​ស្គាល់​​​​ម៉ាកមួយគ្រឿង បើកបរ​ក្នុង​​ទិស​ដៅ​ពី​ជើង​មក​ត្បូង ​បុក ​បណ្តាល​ឱ្យ​របួសធ្ងន់​ និងបានបាត់បង់ជីវិតពេលដឹកយកទៅសង្គ្រោះ​ដល់​មន្ទី​ពេទ្យ​ ។ ដោយឡែករថយន្ត​បង្ក​បានបើកគេច​បាត់​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​ជន​រង​គ្រោះ​ដែល​ស្លាប់មាន​ឈ្មោះ​ ឌួ​ង ហ៊ូ​គី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ​ជា​​គ្រូបង្រៀន​មុខ​វិជ្ជា​រូបវិទ្យា​និង​គីមី​នៅ​វិទ្យាល័យ​រឺ​លី​សេរ​មង្គល​បូ​រី​ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​សពជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​​ជូន​សាច់ញាតិ​ ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​​រថយន្ត​​បង្ក​ដែល​បើក​គេច​បាត់ ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ និង​អាច​ដឹងថា​រថយន្ត​បង្ក​ជា​រថយន្ត​ម៉ាក​ព្រូស ​បាន​គេចទៅ​ទិស​ដៅ​ខេត្តបាត់ដំបង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ