ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ិន​សម្តែង​បង្វែងដាន​មែន…ឃាតករ​ពិត ជា​​លោក​ប្តី​​រូប​នេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ពិតជា​ឈាម​ស្រែក​ស្បែកហៅ​មែន ​ក្នុង​រយៈពេល​តែ​៣​ថ្ងៃសមត្ថកិច្ច​បាន​ឈាន​ដល់​ការ​វែកមុខ​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់ ពេល​នាង​ទៅ​មុជទឹក​អូរ​ក្នុង​ចម្ការ​របស់​ខ្លួន ។ ទោះបីជា​បែប​ណា ការ​សម្លាប់​ដែល​ស្ថិត​ក្នុង​បទ​សង្ស័យ​បំបិទមាត់ គឺ​ពិត​ណាស់​តែង​បង្ក​ឡើង ​ដោយ​មនុស្ស​ស្គាល់គ្នា​មែន…

ខេត្តរតនគិរី ៖ ពិតជា​ឈាម​ស្រែក​ស្បែកហៅ​មែន ​ក្នុង​រយៈពេល​តែ​៣​ថ្ងៃសមត្ថកិច្ច​បាន​ឈាន​ដល់​ការ​វែកមុខ​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់ ពេល​នាង​ទៅ​មុជទឹក​អូរ​ក្នុង​ចម្ការ​របស់​ខ្លួន ។ ទោះបីជា​បែប​ណា ការ​សម្លាប់​ដែល​ស្ថិត​ក្នុង​បទ​សង្ស័យ​បំបិទមាត់ គឺ​ពិត​ណាស់​តែង​បង្ក​ឡើង ​ដោយ​មនុស្ស​ស្គាល់គ្នា​មែន តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ផង​ដែរ​នោះ គឺ​ជន​ដែល​សម្លាប់​ស្ត្រី​រង​គ្រោះជា​ប្តី​របស់​ខ្លួន ។

ក្រោយ​ពី​វាំងនន​ខ្មៅ​ត្រូវ​បើក គឺ​ប្ដី​សម្លាប់​ប្រពន្ធ​ដោយសារ​តែ​រឿង​គ្រាប់ស្វាយចន្ទី​ចំនួន​៩​គីឡូក្រាម ដែល​ប្ដី​ឱ្យ​ប្រពន្ធ​លក់​ តែ​ប្រពន្ធ​មិន​ព្រម​លក់ ដោយ​ទុក​រង់ចាំ​បាន​ថ្លៃ​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​ ទើប​ព្រម​លក់ ។ ការ​ដែល​ប្តី​ទទូច​លក់​នេះ ​មិនមែន​១​លើក​ទេ គឺ​ច្រើន​លើក​ច្រើន​សា​មក​ហើយ រហូត​កើតជា​ជម្លោះ​នឹង​គ្នា​រវាង​ប្ដី​និង​ប្រពន្ធ​ជា​ញឹកញាប់ តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ ។

នេះ​គឺជា​ការ​ឆ្លើយ​សារភាព​របស់​បុរស​ជា​ប្ដី បន្ទាប់​ពី​នគរបាល​ស្រាវជ្រាវ​រក​ឃើញ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​ប្រពន្ធ​នៅ​ស្រុក​លំ​ផាត់ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមីនា​ កន្លង​មកនេះ ។ កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​នគរ​បាល​ស្រុក​លំ​ផាត់ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា បានឃាត់ខ្លួន​ជន​ឈ្មោះ កិ ដិ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​ទំពួន ជា​ប្ដី​ស្ត្រី​រង​គ្រោះ មានមុខរបរ​ធ្វើ​ចម្ការ និង​មាន​ទីលំនៅ​ក្នុងភូមិ​អុល​ធំ ឃុំ​បា​តាង ស្រុក​លំ​ផាត់ ។

ការ​ឃាត់ខ្លួន​នេះ គឺ​ពី​បទ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​២៤ ខែមីនា នៅ​ចំណុច​អូរ​រ៉ា​ពឿ​ង ក្នុង​ចម្ការ​ស្វាយចន្ទី​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​អុល​ធំ ឃុំ​បា​តាង ស្រុក​លំ​ផាត់ ។ សូម​រំឭក​ថា ស្ត្រី​ឈ្មោះ កែ ញ៉ូ​ន អាយុ​៣៤ឆ្នាំ ជនជាតិ​ទំពួន នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែមីនា បាន​ជិះម៉ូតូ​ទៅ​ងូតទឹក​ម្នាក់ឯង​នៅ​អូរ​ក្នុង​ចម្ការ​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១​គីឡូម៉ែត្រ ។

ពេល​នោះ​បុរស​ជា​ប្តី​បាន​ធ្វើ​ជា​ឆោឡោ ដើម្បី​បំភ័ន្ត​បង្វែងដាន​ ក្នុង​ការ​តាម​រកប្រពន្ធ ហើយ​រហូត​ដល់​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមីនា ទើប​រក​សព​ឃើញ​នៅ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពី​កន្លែង​មុជទឹក ក៏​រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន​ត្រួតពិនិត្យ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា វាំងនន​ខ្មៅ​បាន​បើក គឺ​ជនសង្ស័យ​ជា​ឃាតករ​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ប្តី​ឆ្លើយសារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ប្រាកដ​មែន ដោយសារ​ខឹង​ប្រពន្ធ​និយាយ​មិន​ស្ដាប់​ពី​រឿង​លក់​គ្រាប់ស្វាយចន្ទី​ជា​ច្រើន​លើក ។ នៅ​ថ្ងៃ​ទី​២៧ មីនា បុរស​ជា​ប្តី​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ធ្ងន់​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។

អត្ថបទសរសេរ ដោយ