ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​របស់ Barcelona លូក​មាត់​ថ្លឹងថ្លែង Messi និង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ​សញ្ជាតិ​ប្រេ​ស៊ី​ល Romario គិត​ថា ថ្វីបើ Messi មាន​ប្រៀប​លើ Ronaldo…

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ​សញ្ជាតិ​ប្រេ​ស៊ី​ល Romario គិត​ថា ថ្វីបើ Messi មាន​ប្រៀប​លើ Ronaldo មែន តែ​យើង​ក៏​មិន​គួរ​មើល​រំលង​ភាព​ជោគជ័យ​របស់ Ronaldo ដែរ ។

កន្លង​មក​គេ​តែងតែ​ធ្វើការ​ប្រៀបធៀប​គ្នា​រក​អ្នក​ខ្លាំង​ជាង រវាង Ronaldo និង Messi ខណៈ​ដែល​កីឡាករ​ទាំង​ពីរ​នាក់​សុទ្ធតែ​ជា​ជើង​ខ្លាំង​។ Messi បាន​ឈ្នះ​ពាន​ក្នុងស្រុក​ជា​ច្រើន​ជាមួយនឹង Barcelona ជាង​កីឡាករ Ronaldo​។

ពួក​គេ​ទាំង​ពីរ​នាក់​សរុប​មក​បាន​ស៊ុត​គ្រាប់​ចូល​ទី​ក្នុង​ការ​ប្រកួត La Liga បាន ៧២៣​គ្រាប់ ហើយ​គឺជា​កីឡាករ​កំពូល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​លី​គ​។ សម្រាប់​អតីត​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Romario គិត​ថា Messi មាន​ប្រៀប​ខាង​ទេព​កោសល្យ​លើ​កីឡាករ Ronaldo​។

គេ​បាន​និយាយ​ប្រាប់​សារព័ត៌មាន Fox Sports ថា ៖«​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត Messi ព្រោះ​គេ​អស្ចារ្យ​ណាស់​។ តែ​យើង​ក៏​អាច​ថា Cristiano Ronaldo គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ទាំង​៥​នាក់​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ដែរ​» ។

កីឡាករ​ម្នាក់​នេះ​បាន​បន្ត​ថា ៖«​ប្រសិនបើ​ឱ្យ​ខ្ញុំ​រើស​ម្នាក់​មក​លេង​ក្រុម​ជាមួយ​ខ្ញុំ ខ្ញុំ​នឹង​យក Messi​។ គេ​មាន​ដុ​ង​ខាង​ផ្នែក​បច្ចេកទេស​ពី​កំណើត​»​។

សម្រាប់ Ronaldo វិញ Romario គិត​ថា គេ​គឺជា​កីឡាករ​ខ្លាំង ដោយសារ​តែ​ខំប្រឹង​ប្រែង​រៀង​រហូត​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ