ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែលសង្ស័យ​អាច​ការ​ពិត​…​លើស្ត្រី​ដែល​​ទៅ​ងូត​ទឹក​តែ​ម្នាក់​ឯង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​រួច​មូល​កសម្លាប់​យ៉ាង​ព្រៃ​​ផ្សៃ​នៅ​ក្បែរ​មាត់​អូរ​ក្នុង​ចម្ការ​របស់​នាង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា សមត្ថកិច្ច​ចម្រុះ​បាន​ទៅ​ដល់​កន្លែង​​កើតហេតុ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ…

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​រួច​មូល​កសម្លាប់​យ៉ាង​
ព្រៃ​​ផ្សៃ​នៅ​ក្បែរ​មាត់​អូរ​ក្នុង​ចម្ការ​របស់​នាង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា សមត្ថកិច្ច​ចម្រុះ​បាន​ទៅ​
ដល់​កន្លែង​​កើតហេតុ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ កែ ញូ​ន អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ទំពួន និង​ជា​កសិករ មាន​ប្ដី​និង​កូនស្រី​២​នាក់ ដែល​កូនច្បង​អាយុ​១២​ឆ្នាំ ។

នៅ​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែមីនា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​ងូតទឹក​នៅ​អូរ​ក្នុង​ចម្ការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​អុល​ធំ ឃុំ​បា​តាង ស្រុក​លំ​ផាត់ ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​១​គីឡូ​ម៉ែត្រ ។

លុះដល់​ម៉ោង​ប្រហែល​៦​ល្ងាច ដោយសារ​បាត់​ប្រពន្ធ​យូរពេក បុរស​ជា​ប្ដី​បាន​ទៅ​តាម​រក​ប្រពន្ធ​នៅ​កន្លែង​ដែល​ប្រពន្ធ​តែង​មក​ងូតទឹក ប៉ុន្តែ​រក​មិនឃើញ ឃើញ​តែ​ស្បែកជើង និង​កន្ត្រក​ដាក់​ខោអាវ​ដែល​បោក​រួច ។ ដោយ​រក​មិនឃើញ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ហៅ​អ្នក​ភូមិ​ឱ្យមក​ជួយ​ដើរ​រក​រហូត​ដល់​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមីនា ទើប​រក​ឃើញ​សព​ប្រពន្ធ​នៅ​ក្នុង​អូរ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​កន្លែង​នាង​ងូតទឹក ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​គ្រួសារ​ជន​រងគ្រោះ នគរបាល​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បា​តាង បាន​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ​រង់ចាំ​មន្ត្រី​កា​រិ​យា​ល​យ័​បច្ចេកទេស​ខេត្ត រួម​ទាំងគ្រូពេទ្យ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ត្រួតពិនិត្យ​សព ។

ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​រួច ជា​លទ្ធផល​បង្ហាញ​ថា ជន​រង​គ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​រំលោភ​ហើយ​សម្លាប់​ចោលដែល​ទំនង​ គឺជា​មនុស្ស​ស្គាល់គ្នា ។ សព​មាន​ស្នាម​របួស​ចំនួន​៣​កន្លែង​ គឺបាក់.​ក ភ្នែក​ខាងស្ដាំ​បែក​ខ្ទេច​ ដែល​ទំនង​ជនល្មើស​យកឈើ​ជ្រុង​វាយ ព្រោះ​នៅ​ក្បែរ​សព​មាន​កំណាត់ឈើ​ប៉ុនកដៃ​ក្មេង​ប្រវែង​ជិត​១​ម៉ែត្រ និង​ប្រដាប់​ភេទ​មាន​ទឹកកាម​ និង​មាន​ហូរ​ឈាម ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា នៅ​ជុំវិញ​កន្លែង​ជន​រង​គ្រោះ​មក​ងូតទឹក មានព្រៃ​ដុះ​ជុំវិញ​ និង​មាន​សភាព​ស្ងាត់​ណាស់ រួម​ទាំង​គ្មាន​ផ្ទះ​ប្រជាពលរដ្ឋថែម​ទៀត តែ​ជន​រង​គ្រោះ​ហាក់​សន្តិភាព​ពេក​ទើបជួប​គ្រោះ​អកុសល​បែប​នេះ ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ។ ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ​ជា​ការ​រំលោភសម្លាប់​បំបិទមាត់ ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា ដែលករណី​បែប​នេះ​ជន​ដៃដល់​មិន​អាច​គេច​រួច​ឡើយ ៕

អត្ថបទសរសេរ ដោយ