ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចក្ខុ​បាល​បែក​ភ្នែក​ទាំង​ពីរ​ព្រោះតែ​បុព្វកម្ម​…

5 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ប្រារឰ​ព្រះ​ថេរៈ​ឈ្មោះ​ចក្ខុ​បាល​អំពី​បុព្វកម្ម​ដែល​នាំឱ្យ​លោក​បែកធ្លាយ​ប្រ​ស្រី​ភ្នែក​ងងឹត​សូន្យឈឹង​ទាំង​ពីរ​មើល​អ្វី​លែង​ឃើញ ព្រោះតែ​មិន​ព្រម​សិង​រយៈពេល​បី​ខែ​ក្នុង​រដូវ​កាន់​វស្សា តែ ព្រម​ជាមួយ​គ្នា​នេះ​ព្រះ​ថេរៈ​ក៏​បាន​សម្រេច​ធម៌​ជាន់ខ្ពស់​ក្លាយជា​ព្រះ​ឣ​រហ​ន្ត​មួយ​រូប​ក្នុង​លោក ។ កាលពី​ឣ​តី​ត​កាល​ព្រះ​ចក្ខុ​បាល​ត្ថេ​រ​ធ្លាប់​បាន​ធ្វើ​ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ភ្នែក​ដ៏​ពូកែ ។ សម័យ​ថ្ងៃមួយ​លោកគ្រូ​ពេទ្យ​នោះ​បាន​ទៅ​ព្យាបាល​ភ្នែក​ដល់​ស្ត្រី​ម្នាក់​នៅ​ជនបទ​។ ស្ត្រី​នោះ បាន​សន្យា​ជាមួយ​គ្រូពេទ្យ​ថា…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ប្រារឰ​ព្រះ​ថេរៈ​ឈ្មោះ​ចក្ខុ​បាល​អំពី​បុព្វកម្ម​ដែល​នាំឱ្យ​លោក​បែកធ្លាយ​ប្រ​ស្រី​ភ្នែក​ងងឹត​សូន្យឈឹង​ទាំង​ពីរ​មើល​អ្វី​លែង​ឃើញ ព្រោះតែ​មិន​ព្រម​សិង​រយៈពេល​បី​ខែ​ក្នុង​រដូវ​កាន់​វស្សា តែ ព្រម​ជាមួយ​គ្នា​នេះ​ព្រះ​ថេរៈ​ក៏​បាន​សម្រេច​ធម៌​ជាន់ខ្ពស់​ក្លាយជា​ព្រះ​ឣ​រហ​ន្ត​មួយ​រូប​ក្នុង​លោក ។

កាលពី​ឣ​តី​ត​កាល​ព្រះ​ចក្ខុ​បាល​ត្ថេ​រ​ធ្លាប់​បាន​ធ្វើ​ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ភ្នែក​ដ៏​ពូកែ ។ សម័យ​ថ្ងៃមួយ​លោកគ្រូ​ពេទ្យ​នោះ​បាន​ទៅ​ព្យាបាល​ភ្នែក​ដល់​ស្ត្រី​ម្នាក់​នៅ​ជនបទ​។ ស្ត្រី​នោះ បាន​សន្យា​ជាមួយ​គ្រូពេទ្យ​ថា បើ​លោកគ្រូ​ពេទ្យ​ឣា​ច​ព្យាបាល​ជំងឺ​ភ្នែក​នាង​ខ្ញុំ​ឲ្យ​បានជា​ឡើង​វិញ​នោះ នាង​ខ្ញុំ​ព្រមទាំង​កូនស្រី នឹង​ធ្វើ​ជា​ឣ្ន​ក​បម្រើ​របស់​លោកគ្រូ ។

គ្រូពេទ្យ​នោះ​ក៏​ខំ​ព្យាបាល​ឱ្យ​មិនយូរ​ប៉ុន្មាន​ភ្នែក​របស់​នាង​ក៏​ជា​ដូច​ដើម​វិញ តែ​ដោយសារ​នាង​មិន​ចង់ទៅ​នៅ​បម្រើ​គ្រូពេទ្យ​នោះ​ទេ ទើប​នាង​បែរជា​និយាយ​កុហក​គ្រូពេទ្យ​ថា លោកគ្រូ​ឥឡូវនេះ​ភ្នែក​របស់​នាង​ខ្ញុំ​វា​មិន​បានជា​ទេ វា​រឹតតែ​ឈឺ​លើស​ដើម​ទៅ​ទៀត ។ចំណែក​គ្រូពេទ្យ​បានដឹង​ថា នាង​ពិតជា​និយាយ​កុហក ដូច្នេះ​ហើយ ក៏​មានចិត្ត​ក្រោធ​ខឹង​យ៉ាង​ខ្លាំង​ក៏​មាន​ចេតនា​ចង់​ធ្វើ​ឲ្យ​ភ្នែក​នាង​វិនាស ទើប​ផ្សំ​ថ្នាំ​ពិស​ឲ្យ​នាង​បន្តក់​ធ្វើ​ឲ្យ​ភ្នែក​របស់​នាង​ខ្វាក់​ទាំង​ពីរ​មើល​អ្វី​លែង​ឃើញ​ទាំង​ឣ​ស់ ។ ព្រោះ​បាបកម្ម​ដែល​ព្រះ​ចក្ខុ​បាល​ត្ថេ​របា​ន​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ខ្វាក់​ភ្នែក​ទាំង​គូ​ដោយ​ចេតនា​នោះ​ឯង ទើប​បានជា​ព្រះ​ថេរៈ​ត្រូវ​ទទួល​នូវ​បាបកម្ម​នោះ​វិញ​គឺ​ខ្វាក់​ភ្នែក​នៅ​ក្នុង​ជាតិ​នេះ ។

ចំណែក​គ្រូពេទ្យ​បានដឹង​ថា នាង​ពិតជា​និយាយ​កុហក ដូច្នេះ​ហើយ ក៏​មានចិត្ត​ក្រោធ​ខឹង​យ៉ាង​ខ្លាំង​ក៏​មាន​ចេតនា​ចង់​ធ្វើ​ឲ្យ​ភ្នែក​នាង​វិនាស ទើប​ផ្សំ​ថ្នាំ​ពិស​ឲ្យ​នាង​បន្តក់​ធ្វើ​ឲ្យ​ភ្នែក​របស់​នាង​ខ្វាក់​ទាំង​ពីរ​មើល​អ្វី​លែង​ឃើញ​ទាំង​ឣ​ស់ ។ ព្រោះ​បាបកម្ម​ដែល​ព្រះ​ចក្ខុ​បាល​ត្ថេ​របា​ន​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ខ្វាក់​ភ្នែក​ទាំង​គូ​ដោយ​ចេតនា​នោះ​ឯង ទើប​បានជា​ព្រះ​ថេរៈ​ត្រូវ​ទទួល​នូវ​បាបកម្ម​នោះ​វិញ​គឺ​ខ្វាក់​ភ្នែក​នៅ​ក្នុង​ជាតិ​នេះ ។