ប្រទេសអង់គ្លេស ៖ បន្ទាប់ពីជួបប្រទះនឹងភាពវិលក្បុង១សប្ដាហ៍ មកពីបញ្ហាBREXITដែលជាប់គាំង នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីTHERESA MAYនាចុងសប្ដាហ៍កន្លងទៅ បានភៀសទៅសំងំនៅឯនិវេសនដ្ឋានរបស់លោកស្រី នាភាគខាងលិចក្រុងឡុងដ៏។
បែបនេះអាចឲ្យលោកស្រីយ៉ាងហោចណាស់ ចៀសមិនមើលឃើញមនុស្សច្រើនពាន់នាក់ អាចរហូតដល់១លាននាក់ដើរហែក្បួនបាតុកម្មក្បែរការិល័យលោកស្រី ទាមទារឲ្យមានការបោះប្រជាមតិថ្មីលើការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXIT។ ប៉ុន្តែបញ្ហាប្រឈមធំថ្មីរបស់លោកស្រីលេចចេញពីផ្ទៃក្នុងរដ្ឋាភិបាលរបស់លោកស្រី។ យោងតាមកាសែតអង់គ្លេសSUNDAY TIMESថា យ៉ាងហោចណាស់រដ្ឋមន្ត្រី១១រូបនៃរដ្ឋាភិបាលលោកស្រីធ្វើយុទ្ធនាការ ដើម្បីជម្រុញលោកស្រីឲ្យលាលែងចេញពីតំណែង។ ពួកគេនឹងចាក់លោកស្រី នាឱកាសនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី២៥មីនា។
លោកស្រីអាចរក្សាតំណែងទាល់តែ មានការបែកបាក់គ្នា ក្នុងផ្ទៃក្រុមរដ្ឋមន្ត្រីប៉ងប្រឆាំងទាំងនេះ។ យ៉ាងហោចណាស់ក្នុងចំណោមរដ្ឋមន្ត្រីទាំង១១រូបនោះ មានយ៉ាងតិច៦រូបស្និទ្ធអឺរ៉ុប។ ពួកគេប៉ុនប៉ងរុញជនលេខ២ក្នុងរដ្ឋាភិបាល លោកDAVID LIDINGTON ឲ្យឡើងជំនួសលោកស្រីMAYជានាយករដ្ឋមន្ត្រីស្ដីទី។
ទោះបីយ៉ាងណាបណ្ដាអ្នកគាំទ្រBREXITក្នុងផ្ទៃរដ្ឋាភិបាលបានប្រមូលផ្ដុំជំហរ ដើម្បីរារាំងសេណារីយ៉ូបែបនោះ៕
ចែករំលែកព័តមាននេះ