ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​-​វប្បធម៌​ខេត្តបន្ទាយ​មាន​ជ័យ​មាន​អ្វីខ្លះ?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​មាន​ប្រាសាទបុរាណ​ចំនួន​២៧ និង​ប្រាសាទ​បែកបាក់​ចំនួន​១២៣ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទី​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តបន្ទាយមានជ័យ ។ លោក​យ៉ង តាំង​កួយ…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​មាន​ប្រាសាទបុរាណ​ចំនួន​២៧ និង​ប្រាសាទ​បែកបាក់​ចំនួន​១២៣ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទី​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តបន្ទាយមានជ័យ ។

លោក​យ៉ង តាំង​កួយ ប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្ត​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ខេត្ត​បន្ទាយមានជ័យ​មាន​ប្រាសាទបុរាណ​ចំនួន​២៧ និង​ប្រាសាទ​បែកបាក់​ចំនួន​១២៣ ស្ថានីយ និង​ទីទួល​បុរាណ​ចំនួន​២៥៨​កន្លែង ស្រះ​បុរាណ​៤៨​កន្លែង ស្ពាន​បុរាណ​ចំនួន​១០​កន្លែង កន្លែង​ថ្មបាយក្រៀម​ចំនួន​៤​កន្លែង កន្លែង​ថ្មភក់​ចំនួន​២​កន្លែង ផ្ទះ​បុរាណ​ចំនួន​១.៥៥៤​ផ្ទះ វត្តមាន​អាយុ​២០០​ឆ្នាំ​ឡើង​ចំនួន​២៦​វត្ត វត្ត​អាយុ​១០០​ឆ្នាំ​ឡើង​ចំនួន​៤១​វត្ត វត្ត​អាយុ​៥០​ឆ្នាំ​ឡើង​ចំនួន​៤៨​វត្ត ។

សារមន្ទី​ខេត្ត​មាន​វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ​ចម្លង​សរុប​ចំនួន​៤.៣៣៨​ដុំ​/​រូប ។ សារមន្ទីរ​ស្រុក​ស្វាយចេក​មាន​វត្ថុ​រា​ណ​ចំនួន​៥១៨​ដុំ​/​រូប ។ សារមន្ទីរ​ទេ​កោ​សារ ឬ​ស្នាយ មាន​វត្ថុ​បុរាណ​ចំនួន​១១៨​ដុំ​./​រូប ។ បេតិក​ភណ្ឌ​អរូបី​មាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម មាន​ជំនាញ​ធ្វើ​ចំនួន​១១​ជំនាញ ចម្លាក់​ថ្ម​មាន​២៧​កន្លែង ចម្លាក់​ឈើ​មាន​៩​កន្លែង ពុម្ព​ស៊ីម៉ង់​តិ៍​មាន​២៦​កន្លែង ពុម្ព​ម្នាងសិលា​មាន​២​កន្លែង ផ្ទះ​លក់​វត្ថុ​សិល្បៈ​មាន​៦​កន្លែង ជាងគំនូ​សម័យ​មាន​១២​កន្លែង តម្បាញ​សូត្រ​មាន​៣៩​កន្លែង តម្បាញ​ឫស្សី​មាន​៣៤​កន្លែង តម្បាញ​កន្ទេលកក់​មាន​៧២​កន្លែង ដេរ​មួក​ស្លឹក​ត្នោត​មាន​៩​កន្លែង ដេរ​មួក​ក្រណាត់​មាន​៥​កន្លែង ។

ចំពោះ​សិល្បៈ​មហាជន មាន​សិល្បៈ​គ្រប់​ទម្រង់​ចំនួន​៤២​ក្រុម មាន​ល្ខោនស្បែក​ធំ​១​ក្រុម ល្ខោនស្បែក​តូច​១​ក្រុម ភ្លេង​ប្រពៃណី​១៥​ក្រុម ភ្លេងពិណពាទ្យ​៥​ក្រុម តន្ត្រីសម័យ​៦​ក្រុម របាំ​បុរាណ​២​ក្រុម របាំ​ប្រពៃណី​មាន​៣​ក្រុម ចា​បី​ដង​វែង​មាន​១​ក្រុម និង​ឆៃយ៉ាំ​មាន​៨​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ