ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​យុទ្ធ​ ចាន់​អូ​ចា​…ជាឧត្ដមសេនីយ៍​ពុំ​ចង់​បោះ​បង់​​អំណាច

5 ឆ្នាំ មុន

ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ ចាន់​អូ​ចា ដែល​កាន់​អំណាច​នៅ​ថៃ​ចាប់​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ពេល​នេះ​ចង់​រក្សា​អំណាច​ ជា​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់ តាម​រយៈ​ការ​បោះ​ឆ្នោត​ ។ កាលពី​ថ្ងៃ​ទី​២៤ ​មីនា ក្រោយ​ទៅ​បោះ​​ឆ្នោត​សភា…

ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ ចាន់​អូ​ចា ដែល​កាន់​អំណាច​នៅ​ថៃ​ចាប់​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ពេល​នេះ​ចង់​រក្សា​អំណាច​ ជា​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់ តាម​រយៈ​ការ​បោះ​ឆ្នោត​ ។ កាលពី​ថ្ងៃ​ទី​២៤ ​មីនា ក្រោយ​ទៅ​បោះ​​ឆ្នោត​សភា ឧត្ដមសេនីយ៍​អាយុ​៦៥​ឆ្នាំ​ ដែល​ពាក់​វ៉ែនតា​ខ្មៅ បាន​លើកទឹកចិត្ត​បណ្ដា​អ្នកបោះឆ្នោត​ឲ្យ​នាំ
គ្នា​ទៅ​បោះ​ឆ្នោត ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស ។

លោក​ហាក់​សម្ដែង​នូវ​ទំនុកចិត្ត ដែល​លោក​នឹង​ដណ្ដើម​បាន​ជ័យជម្នះ​ ក្នុង​ការ​បោះ​ឆ្នោត​នោះ​ ពិសេស​ចាប់តាំងពី​ព្រះ​រៀម​ព្រះមហាក្សត្រ កាលពី​ខែកុម្ភៈ​ពុំ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ប្រជែង​ជាមួយ​លោក​មក ។

ទោះបី​យ៉ាងណា​ លោក​ប្រា​យុទ្ធ​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំព័រ​ខ្មៅ​ងងឹត​មួយ​ចំនួន​នៃ​ប្រវត្តិសាស្ត្រ​ថៃ​ដែរ ។ ជា​រឿយ​ៗ ​លោក​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​នាំ​ឲ្យ​មានការ​វាយលុក​របស់​យោធា កាលពី​ថ្ងៃ​ទី​១៩​ ឧសភា​ ឆ្នាំ ប្រឆាំង​ជំរំ​របស់​ពួកអាវ​ក្រហម ដែល​កាន់កាប់​ភាគ​កណ្ដាល​ក្រុង​បាងកក​ដើម្បី​ទាមទារ ឲ្យ​នាយក​រដ្ឋមន្ត្រី​សម័យកាលនោះ​លាលែង​ចេញពី​តំណែង ។ ការ​វាយលុកនោះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩០​នាក់​និង​របួស​១៩០០​នាក់ ។ លោក​ក៏​ជា​អ្នក​ជួយ​ទ្រទ្រង់​ដល់រដ្ឋប្រហារ​ប្រឆាំង​លោក​ថា​ក់សី​ុ​ន​សី​ុ​ណា​វ៉ា​ត្រា​កាលពី​ឆ្នាំ​២០០៦​ផង​ដែរ ។

លោក​ប្រា​យុទ្ធ​កើត​ក្នុង​គ្រួសារ​មួយ​ ដែលរស់នៅ​នា​ភាគ​ឦសាន​ប្រទេស ។ អាយុ​២៦​ឆ្នាំ លោក​ក្លាយជា​មេបញ្ជាការ​នៃ​កងឯកភាព​ការពារ​ព្រះ​មហាក្សត្រី​យា​នី​ក្នុង​ឆ្នាំ​១៩៨០ ។ លោក​មានកូន​ភ្លោះ​ស្រី​២​នាក់ ។ លោក​ក្លាយជា​មេ​បញ្ជាការ​យោធ​ភូមិភាគ​កណ្ដាល​ប្រទេស ដែល​មាន​ក្រុង​បាងកក​ផង​ដែរ​ក្នុង​ឆ្នាំ​២០០៦ មុន​ក្លាយជា​ជន​លេខ​២​នៃ​កងទ័ពជើងគោក បន្ទាប់​មក​ក្លាយជា​ប្រមុខ​យោធា​ក្នុង​ឆ្នាំ​២០១០ ៕

អត្ថបទសរសេរ ដោយ