ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ថៃ៖គណបក្សប្រឆាំង​ទាល់តែ​ដណ្តើម​បាន​កៅអី​376​ឡើង​…​ទើប​ឈ្នះ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ លទ្ធផល​បឋម​មិន​ផ្លូវការនៃ​ការ​បោះ​ឆ្នោត គេ​នឹង​អាច​ដឹង​នៅ​វេលា​ម៉ោង៨​យប់​ថ្ងៃ​ទី​២៤ ខែ​មីនា ។ នេះ​បើ​យោង​តាមប្រភព​ព័ត៌មាន គិត​ត្រឹម​វេលា​ម៉ោង​៦​ល្ងាច ខណៈ​ដែល​ការិយាល័យ​បោះ​ឆ្នោត​ជ្រើសរើសសភា​ថៃ​នៅ​ទូ​ទាំង​ប្រទេស ចាប់​បើក​ពី​ម៉ោង​៨ព្រឹក…

ប្រទេស​ថៃ ៖ លទ្ធផល​បឋម​មិន​ផ្លូវការនៃ​ការ​បោះ​ឆ្នោត គេ​នឹង​អាច​ដឹង​នៅ​វេលា​ម៉ោង៨​យប់​ថ្ងៃ​ទី​២៤ ខែ​មីនា ។ នេះ​បើ​យោង​តាមប្រភព​ព័ត៌មាន គិត​ត្រឹម​វេលា​ម៉ោង​៦​ល្ងាច ខណៈ​ដែល​ការិយាល័យ​បោះ​ឆ្នោត​ជ្រើសរើសសភា​ថៃ​នៅ​ទូ​ទាំង​ប្រទេស ចាប់​បើក​ពី​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា គឺជា​ការ​បោះ​ឆ្នោត​លើក​ដំ
បូ​ង​បំផុត គិត​ចាប់តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ចេញពីតំណែង​នាយក​រដ្ឋមន្ត្រី កាលពី​ខែឧសភា ឆ្នាំ២០១៤ ។

អ្នក​តាមដាន​ខ្លះ ​បាន​មើលឃើញ​ថា ក្រុម​អ្នកដឹកនាំ​របប​យោធា​ថៃ ដែល​កំពុង​កាន់​អំណាច ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ ទោះបី​លទ្ធផល​ឆ្នោត​ឈ្នះ​ឬ​ចាញ់ ក៏​ក្រុម​យោធ​ថៃ​នៅ​តែ​មាន​សិទ្ធិសម្រេច​ក្នុង​កិច្ចការ​នយោបាយ​ធំ​ៗ​ដដែល ។ ការ​បោះ​ឆ្នោត​នេះ មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន៩៣.២០០​កន្លែង ។

គណបក្សប្រឆាំង​មាន​កៅអី​៣៧៦​ឡើង​ទៅ​ ទើប​បង្កើត​រដ្ឋាភិបាល​បាន
ដើម្បី​រក្សា​អំណាច​ត្រូ​ត​ត្រា​ប្រទេស​បន្ដ​ទៀត គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ របស់​លោក ប្រា​យុទ្ធចាន់​​​អូ​ចា ត្រូវ​ដណ្ដើម​កៅអី​ក្នុង​សភា​ឲ្យ​បាន​ចាប់ពី​១២៦​កៅអី​ឡើង​ទៅ ក្នុង​ចំណោម​កៅអី​ទាំង​៥០០​នៅ​ក្នុង​សភា ។ ចំណែក​គណបក្ស​នយោបាយ​ឯទៀត​ៗ ពិសេស​គណបក្សប្រឆាំង សំខាន់​គឺ​គណបក្ស​ភឿ​ថៃ ត្រូវ​តែ​ទទួល​បាន​កៅអី​ចាប់ពី​៣៧៦​ឡើង​ទៅ ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន ។

លទ្ធផល​មិន​ផ្លូវការ នឹង​ចេញ​នា​វេលា​ម៉ោង​៨​យប់ ហើយ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​រហូត​ដល់​ថ្ងៃ​ទី​៩ ខែឧសភា ។

អត្ថបទសរសេរ ដោយ