រយៈពេល​២​ថ្ងៃ ស្លាប់​១០​នាក់ របួសធ្ងន់​ស្រាល​២៩​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយក​ដ្ឋា​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២៣​និង​២៤ ខែមីនា ឆ្នាំ​២០១៩​កើតឡើង​២៣​លើក (​យប់​១៦​លើក​) ស្លាប់​ប្រុស​១០​នាក់ របួសធ្ងន់​២១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៨​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​:​ល្បឿន​៥​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​៧​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​២​នាក់​,​ប្រជែង​៥​លើក​ស្លាប់​៣​នាក់​, បត់​ឆ្វេង ស្តាំ​២​លើក ។ ម៉ូតូ​សរុប​ស្លាប់​១០​នាក់ ម៉ូតូ​ស្លាប់​៧​នាក់​
(​មិន​ពាក់មួក​៦​នាក់​), រថយន្ត​តូច​១​នាក់​,​ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៦​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៩​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និ​ហ​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៤​គ្រឿង​,​រថយន្ត​តូច​១៣​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​, ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ួ​តូ​៧​លើក​, រថយន្ត​តូច​១២​លើក​,​រថយន្ត​ធំ​២​លើក​, ថ្មើរជើង​២​នាក់ ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៤​លើក​,​ផ្លូវ​ខេត្ត​៩​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៧​លើក​ស្លាប់​២​នាក់​របួស​៧​នាក់​,​ខេត្តកំពត​២​លើក ស្លាប់​ស្រី​១​នាក់ របួស​១​នាក់​, ខេត្តកំពង់ស្ពឺ​២​លើក ស្លាប់​៣​នាក់​(​ប្រុស​២​នាក់​)​របួស​២​នាក់​, ខេត្តកណ្តាល​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​និង​ខេត្តស្វាយរៀង​៣​លើក​ស្លាប់​៣​នាក់ ។

ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២៤​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៥៩​នាក់ (​បើ​ធៀប​និង​ខែ​កុ​ម្ភៈ​​កើនឡើង​១៥​នាក់​) របួសធ្ងន់​ស្រាល​៣៧៥​នាក់​(​ធៀប​នឹង​ខែកុម្ភៈ ថយ​ចុះ​១០៦​នាក់​) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ