ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​វិក្កយ​បត្រ​​រដ្ឋាករទឹក​​តាម​រយៈ​​វីង​ ភ្នាក់​ងារ​​1000កន្លែង​​នឹង​បម្រើ​​សេវា​​កម្ម​​នេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ថ្ងៃ​ទី​២៦​ កញ្ញា​ ឆ្នាំ​២០១៣​ គឺ​ជា​ពេល​សម្រេច​បាន​នូវ​ជោគ​ជ័យ​មួយ​ជំហាន​សម្រាប់​ក្រុមហ៊ុន​វីង​​ ខេមបូឌា​ និង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អតិថិ​ជន​ទាំង​អស់​របស់​រដ្ឋាករ​ទឹក​ភ្នំពេញ​ អាច​បង់​វិក្កយ​បត្រ​ទឹក​របស់​ខ្លួន​តាមរយៈ​វីង​ និង​តាម​បណ្ដា​ភ្នាក់​ងារ​វីង​ខាស​អិុចប្រេស​ទាំង​១.០០០កន្លែង​របស់​ក្រុម​ហ៊ុន​វីង ។

រាជធានីភ្នំពេញ​ ៖ ថ្ងៃ​ទី​២៦​ កញ្ញា​ ឆ្នាំ​២០១៣​ គឺ​ជា​ពេល​សម្រេច​បាន​នូវ​ជោគ​ជ័យ​មួយ​ជំហាន​សម្រាប់​ក្រុមហ៊ុន​វីង​​ ខេមបូឌា​ និង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អតិថិ​ជន​ទាំង​អស់​របស់​រដ្ឋាករ​ទឹក​ភ្នំពេញ​ អាច​បង់​វិក្កយ​បត្រ​ទឹក​របស់​ខ្លួន​តាមរយៈ​វីង​ និង​តាម​បណ្ដា​ភ្នាក់​ងារ​វីង​ខាស​អិុចប្រេស​ទាំង​១.០០០កន្លែង​របស់​ក្រុម​ហ៊ុន​វីង ។​

វីង​គឺ​ជា​ក្រុមហ៊ុន​ទូទាត់​ប្រាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ​លំដាប់​ថ្នាក់​លេខ​១​នៅ​កម្ពុជា​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ទូទាំង​ប្រទេស​លើ​សេវាកម្ម​ជា​ច្រើន​ដូចជា​ ផ្ទេរប្រាក់​​ បញ្ជូល​ទឹក​ប្រាក់​ទូរស័ព្ទ​ បើក​ប្រាក់​ខែ​បុគ្គលិក​ ទូទាត់​ប្រាក់​ជា​មួយ​កាត​វីង​ ទូទាត់​ប្រាក់​តាម​រយៈ​អីុនធើរណេត​ និង​បង់​វិក្កយបត្រ​ផ្សេងៗ​ ។​ បច្ចុប្បន្ននេះ​ អតិថិជន​វីង​អាច​បង់​វិក្កយ​បត្រ​ផ្សេងៗ​ជា​ច្រើន​ តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដូច​ជា​ វិក្កយបត្រ​អគ្គិសនី​កម្ពុជា​ (EDC) វិក្កយបត្រ​អីុនធើរណេត​អីុហ្សុីខម​ (EZECOM) វិក្កយ​បត្រ​ទូរ​ទស្សន៍​ឌីជីថល​វ័ន​ធីវី​ (OneTV) វិក្កយ​បត្រ​អីុនធើរណេត​ (DIGI) បង់​រំលស់​ជា​មួយ​ក្រុមហ៊ុន​អីុអន​ (AEON) បង់​រំលស់​ជា​មួយ​ក្រុមហ៊ុន​ហ្វឺស​ហ្វាយនែន​​ (First Finance) វិក្កយបត្រ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ (Phnom Penh Post) វិក្កយ​បត្រ​អីុនធើរណេត​ (Y5Net) និង​វិក្កយ​បត្រ​ផ្សេងៗ​ ។ល។​ លើស​ពី​នេះ​ទៀត​ ទាំង​អតិថិ​ជន​វីង​ និង​អតិថិជន​ទូទៅ​ក៏​អាច​បង់​វិក្កយ​បត្រ​របស់​ខ្លួន​នៅ​តាម​ភ្នាក់​ងារ​វីង​ខាស​អិុចប្រេស​ណា​មួយ​ក៏​បាន​ ។​

កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន​វីង​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​លើ​សេវាកម្ម​ជា​ច្រើន​ខាង​លើ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វា​ក៏​បង្ហាញ​យ៉ាង​ច្បាស់​ពី​កិត្ដិនាម​​ និង​ទំនុក​ចិត្ដ​របស់​ក្រុមហ៊ុន​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ ព្រម​ទាំង​ស្ថាប័ន​រដ្ឋ​​ និង​ស្ថាប័ន​ឯកជន​នានា​ ។​ មិន​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​វីង​ប្ដេជ្ញា​នឹង​ពង្រីក​សេវាកម្ម​ដែល​មាន​ស្រាប់​របស់​ខ្លួន​ជូន​ដល់​អតិថិជន​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​ និង​រក្សា​នូវ​ភាព​ឈាន​មុខ​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូទាត់​ប្រាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​មជ្ឈដ្ឋាន​អន្ដរជាតិ​ ​៕​