ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសារ​កាហ្វេ​ច្រើន​ប្រចាំ​ថ្ងៃ​អាច​បង្កើន​អត្រា​ប្រឈម​​នឹង​​​ការ​ងងឹត​ភ្នែក​

10 ឆ្នាំ មុន

​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អា​មេរិក​បាន​បញ្ជាក់​ថា ពិ​សាកា​ហ្វេ​ច្រើន​ជាង​៣​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​អត្រា​បាត់​​បង់​ការ​មើល​ឃើញ ​​​និង​ឈាន​ទៅ​រក​ការ​ងងឹត​ភ្នែក​មើល​អ្វី​មិន​ឃើញ ។​ ការ​ស្រាវ​ជ្រាវ​បន្ត​ថា បើ​ទោះ​ណា​ ពិ​សា​ក្នុង​ចំនួន​មធ្យម​ក្តី ក៏​អាច​ធ្វើ​ឱ្យ​ភ្នែក​កើត​ជំ​ងឺ​ Glaucoma(ប្រ​ភេទ​ជំ​ងឺ​ភ្នែក​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់​ងងឹត​បន្តិច​ម្តង​ៗ​រហូត​មើល​លែង​ឃើញ)បាន​ដែរ​ ។

ដើម្បី​កាត់​បន្ថយ​ឱកាស​កើត​ជំ​ងឺ​Glaucoma​ដូច​បាន​បញ្ជាក់​ខាង​ដើមនេះ​ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Investigative Ophthalmology & Visual Scienceបាន​ស្នើ​ថា បណ្តា​អ្នក​និ​យម​កា​ហ្វេ​គួរតែ​កាត់​បន្ថយ​ការ​ទទួល​ទាន ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​មក​ពី​មន្ទីរ​ពេទ្យ​ Brigham & Women’s Hospitalនៅ​បូ​ស្តុន​រដ្ឋ​ម៉ាសាឈូ​សេត សហរដ្ឋ​អា​មេរិក​បាន​បញ្ជាក់​ថា សមាស​​​ធាតុ​នៅ​ក្នុង​កា​ហ្វេ​បាន​បង្កើន​សម្ពាធ​នៅ​ក្នុង​គ្រាប់ភ្នែក​ បង្កើត​បាន​ជា​លក្ខខណ្ឌ​មួយ​ដែល​បំ​ផ្លាញ​ការ​មើល​ឃើញ​របស់​ភ្នែក​ហៅ​ថា Exfoliation Glaucoma ។​

លក្ខខណ្ឌ​នេះ​កើត​មាន​នៅ​ពេល​សមាស​ធាតុ​ក្នុង​កា​ហ្វេ​ប៉ះ​ពាល់​ទៅ​លើ​ប្រ​ស្រី​និង​កែវ​ភ្នែក​ទាំង​២​ដែល​បន្ទាប់​មក​ធ្វើ​ឱ្យ​ស្ទះ​ប្រ​ព័ន្ធ​បង្ហូរ​វត្ថុ​រាវ​របស់​គ្រាប់​ភ្នែក​ជា​ហេតុ​នាំ​ឱ្យ​សម្ពាធ​ក្នុង​ភ្នែក​កើន​ឡើង ។ ប៉ុន្តែ​ចំពោះ​​ ផលិត​ផល​របស់​កា​ហ្វេ​ពុំ​ជាប់​ទាក់​ទង​នឹង​ជំ​ងឺ​ងងឹត​ភ្នែក​នេះទេ ។​

ទោះ​ជា​យ៉ាងនេះ​ក្តី យើង​ក៏​មិន​អាច​និយាយ​បាន​ថា កា​ហ្វេ​គ្មាន​អត្ថ​ប្រ​យោជន៍​នោះ​បាន​ដែរ។ យោង​តាម​ការ​សិក្សា​លើក​មុន​ៗ​បាន​រក​ឃើញ​ថា ទទួល​ទាន​កា​ហ្វេ​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ព្រម​ទាំង​ជំ​ងឺ​ទឹក​នោម​ផ្អែម…។ ប៉ុន្តែអ្វី​ដែល​ការ​សិក្សា​របស់​ប្រ​ទេស​នី​មួយៗ​មិន​ចុះ​សម្រុង​គ្នា​គឺ​លើ​បរិ​មាណ​នៃ​ការ​ទទួល​ទាន ដោយ​ខ្លះ​រក​ឃើញ​ថា ទទួល​ទាន​ច្រើន​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព ខណៈ​ខ្លះ​ទៀត​ថា​មិន​ល្អ​បើ​ទទួល​ទាន​ច្រើនពេក ៕