ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានកុងតឺន័រ​​បត់​ចូល​ផែ​​​ស្ងួត​​…ម៉ូតូ​នារី​2​នាក់​​​​​បុក​ចូ​ល​ពី​​​ក្រោម​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បាន​បុក​រថយន្ត​កុងតឺន័រ​បត់​ស្តាំ​ចូល​ផែស្ងួត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង២​នាក់ ចំណែក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។ គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែមីនា នៅ​តាម​មហាវិថី​ឈ្នះ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បាន​បុក​រថយន្ត​កុងតឺន័រ​បត់​ស្តាំ​ចូល​ផែស្ងួត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង២​នាក់ ចំណែក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។ គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែមីនា នៅ​តាម​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣E-៥៦៣១ បើកបរ​ពី​ខាងជើង​ទៅ​ខាងត្បូង​បត់​ស្តាំ​ចូល​ផែ ។ ចំណែក​ម៉ូតូ​នារី​ទាំង​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HE-៧៦១០​។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​និយាយ​ថា រថយន្ត​កុងតឺន័រ​បើកបរ​ក្នុង​ក្នុង​ល្បឿន​មធ្យម លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​ស៊ី​ញ៉ូ​បត់​ស្ដាំ​ចូល​ផែ ។

ស្រប​ពេល​នោះ ស្រាប់តែ​ឃើញ​នារី​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មក​ដល់ ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បុក​រថយន្ត​តែ​ម្តង បណ្តាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​ធុង​ប្រេង​រថយន្ត រង​ការ​ខូចខាត​យ៉ាងដំណំ ។ ចំណែក​នារី​ទាំង​២​នាក់ ខ្ទាត​ចូល​ក្រោម​រថយន្ត​ដែរ និង​បែក​មុខ​បែក​មាត់​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​បាន​លូន​ចេញ​ភ្លាម​ៗ និង​ចាត់ទុកជា​គ្រោះល្អ​ដែរ​ដែល​រថយន្ត​ឈប់​ទាន់​មិន​បាន​កិន​ពីលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​បើកបររថ​យន្ត​ខាងលើ​មានការ​ភិតភ័យ ហើយ​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់ ចំណែកឯ​ជន​រង​គ្រោះ់​ត្រូវ​បាន​មិត្តភក្តិ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​ឯកជន​ជិត​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ច​រាចរណ៍​បាន​ធ្វើការ​វាស់វែង និង​នាំ​យក​ទាំង​រថយន្ត​និង​ម៉ូតូ ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ