រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់បានដើរមកអង្គុយលេងនៅលើសួនច្បារមាត់ទន្លេហើយត្រូវស្ត្រីជាជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ក្រោយមកជនរងគ្រោះបានប្រទះឃើញស្ត្រីជាជនសង្ស័យទាំង២នាក់ ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់សួរនាំ តែស្ត្រីជាជនសង្ស័យបានឆ្លើយបដិសេធ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៤៨ នៅចំណុចម្តុំផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះចិន្តា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទឿតឈ្មោះសឹង សុភាព ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនបរទេសរងគ្រោះឈ្មោះPHILIPP EBRAHIM ភេទប្រុស អាយុ៣១ឆ្នាំ

តាមប្រភពពត៌មានពីជនរងគ្រោះរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គឺគាត់មកដល់ប្រទេសកម្ពុជាតាំងពីថ្ងៃសុក្រ បានស្នាក់នៅអូតែណាហ្គាវើរ ហើយក៏មកអង្គុយលេងនៅមុខមាត់ទន្លេ ស្រាប់តែភ្លាមៗនោះក៏លេចមុខជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់ ជាអ្នកធ្វើកម្មភាពឆក់ខ្សែ.កពីគាត់បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា លុះពេលដល់ថ្ងៃកើតហេតុខាងលើនេះក៏ស្រាប់តែគាត់បានប្រទះឃើញស្ត្រីជាជនសង្ស័យទាំង២នាក់នោះនៅម្តុំផ្សារកណ្តាល ក៏ប្តឹងសមត្ថកិច្ចអោយជួយរកយុត្តិធម៌អោយគាត់។
ដល់ពេលសមត្ថកិច្ចសួរនាំស្ត្រីជាជនសង្ស័យបានប្រកែកថាខ្លួនមិនបានឆក់នោះទេគឺមានគេផ្សេងជាអ្នកឆក់ ប៉ុន្តែបុរសជាជនជាតិបរទេសនោះថាគឺស្ត្រី២នាក់នឹងហើយ ដែលម្នាក់ជាអ្នកសួរ និងម្នាក់ទៀតជាអ្នកឆក់ រីឯបក្ខពួក២ទៅ៣នាក់ទៀតរកវាយធ្វើបាប និងចង់សម្លាប់គាត់ទៀត ។
ក្រោយពេលកើតហេតុ បុរសជាជនជាតិបរទេសខាងលើមិនចង់អោយមានរឿងវែងឆ្ងាយក៏អោយសមត្ថ
កិច្ចធ្វើកិច្ចសន្យាអប់រំដល់ស្ត្រីជាជនសង្ស័យទាំង២នាក់នោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ