ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ម៉ូតូ​កង់​បី​នៅ​មុខ​ផ្ទះ​ ព្រឹក​ឡើង​ចោរលួ.ច​យក​ទៅ​បាត់

5 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ទុក​ម៉ូតូ​កង់​បី​របស់​គាត់​១​គ្រឿង​នៅ​មុខ​ផ្ទះ​ដូច​សព្វមួយដង បន្ទាប់​មក​គាត់​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ ហើយ​ក៏​លង់លក់​រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រោក​ពី​ដេក​រៀបចំ​ខ្លួន ដើម្បី​ចេញ​ទៅ​ដឹក​ជ្រូក​ខ្វៃ​ឲ្យ​ម៉ូយ ស្រាប់តែ​ស្រឡាំងកាំង ព្រោះតែ​ចោរលួច​យក​ទៅ​បាត់ ។…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ទុក​ម៉ូតូ​កង់​បី​របស់​គាត់​១​គ្រឿង​នៅ​មុខ​ផ្ទះ​ដូច​សព្វមួយដង បន្ទាប់​មក​គាត់​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ ហើយ​ក៏​លង់លក់​រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រោក​ពី​ដេក​រៀបចំ​ខ្លួន ដើម្បី​ចេញ​ទៅ​ដឹក​ជ្រូក​ខ្វៃ​ឲ្យ​ម៉ូយ ស្រាប់តែ​ស្រឡាំងកាំង ព្រោះតែ​ចោរលួច​យក​ទៅ​បាត់ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​៤ បុរី​ស៊ុន​តូ​នី ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​នោះ​ឈ្មោះ​សុខ សុផល អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ប្រពន្ធ​ឈ្មោះ​អុ​ឹ​ម ពៅ អាយុ​៤៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ចំណែក​ម៉ូតូ​កង់​បី​របស់​គាត់​ដែល​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IE-4059 ហើយ​គាត់​ក៏​បាន​ទុក​គាត​គ្រី​និង​អត្តសញ្ញាណប័ណ្ណ នៅ​ក្នុង​ម៉ូតូ​កង់​បី​នោះ​ផង​ដែរ ។

បុរស​នោះ​និង​ប្រពន្ធ​បាន​ឱ្យដឹងថា​ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៣ ខែកុម្ភៈ​ឆ្នាំ​២០២៦ ក្រោយ​ពេល​ត្រឡ​ប់​ម​ពី​ដឹក​ម៉ូយ​វិញ គាត់​បាន​ទុក​ម៉ូតូ​កង់​បី​ខាងលើ​នៅ​មុខ​ផ្ទះ​ដូច​សព្វមួយដង​ដែរ រួច​គាត់​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ ។ ក្រោយមក​ក៏​លង់លក់​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ទើប​ភ្ញាក់ បន្ទាប់​មក​បាន​ដើរទៅ​យក​ម៉ូតូ​កង់ ដើម្បី​បើក​ចេញ​ទៅ​ដឹក​ជ្រូក​ខ្វៃ​ឲ្យ​ម៉ូយ ។ ខណៈនោះ​គាត់​មានការ​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​និង​តក់ស្លុត​យ៉ាង​ខ្លាំង ព្រោះតែ​ម៉ូតូ​កង់​បី​របស់​គាត់ ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ស្រមោល មិនដឹង​ថា​បាត់​តាំងពី​ពេល​ណា​នោះ​ឡើយ​។

ម្ចាស់​ម៉ូតូ​កង់​បី​រូប​នោះ​បាន​និយាយ​បន្ត​ថា បន្ទាប់​មក​គាត់​បាន​សុំ​ឆែក​មើល​កាមេរ៉ា​ផ្ទះ​អ្នក​ជិតខាង ហើយ​បានឃើញ​ចោរ​២​នាក់​អត់​មាន​បិទមុខ​ទេ ដើរទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​របស់​គាត់ នៅ​វេលា​ម៉ោង​៣​និង​១២ នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៤ ខែកុម្ភៈ​ឆ្នាំ​២០២៦ ។ មើល​តាម​រូបភាព​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​នោះ ទំ​រាំ​លួច​យក​ទៅ​បាន​មាន​រយៈពេល​ជាង​១០​នាទី ហើយ​ក្រុម​ចោរ​ដេរ​បញ្ឆេះ​ច្រើន​ដង ព្រមទាំង​រុញ​ផង ទើប​ឆេះ​និង​បើក​ចេញពី​មុខ​ផ្ទះ​គាត់​ទៅ​បាន ។

ពួក​គាត់​បាន​ត្អូញត្អែរ​ថា គាត់​គ្រួសារ​អត់​ខ្លាំង​ណាស់ ហើយ​មាន​តែ​ម៉ូតូ​កង់​បី​១​គ្រឿង​នោះ​ទេ សម្រាប់​រក​ស៊ី​គ្រាន់​បាន​ប្រាក់​ប្រចាំ​ថ្ងៃ ចំណាយ​លើ​កូន​រៀន និង​បង់​ធនាគារ ព្រមទាំង​ការ​ហូប​ចុក​ផ្សេង​ៗ ប៉ុន្តែ​ពេល​នេះ​ចោរលួច​បាត់​ទៀត​តើ​ឲ្យ​ពួក​គាត់​រំពឹង​លើ​អ្វី​ទៀត ។ ពួក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១​រួច​ហើយ​ដែរ​ដើម្បី​ឲ្យ​នគរបាល​ជួយ​ស្វែងរក​ម៉ូតូ​កង់​បី​ឲ្យ​គាត់​វិញ​ផង គាត់​មិន​អាច​អត់​វា​បាន​ទេ ព្រោះ​ម៉ូតូ​កង់​បី​នេះ​ហើយ​គឺជា​ទីពឹង​សម្រាប់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ