ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាត់​ខ្សែភ្លើង​បាន​មួយ​ដង្ហើមចង្រិត នគរបាល​ក្រសោប​ទាំង​អ្នក​ទទួលផល​ចោរកម្ម

1 នាទី មុន

ខេត្តស្ទឹងត្រែង​ ៖ ​កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង និង​អ្នក​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន…

ខេត្តស្ទឹងត្រែង​ ៖ ​កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង និង​អ្នក​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ផ្ទាល់​ពីលោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា ស្នងការ​នគរបាល​ខេត្ត ​។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក សរ សុ​ពុ​ត្រា អភិបាល ​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង ដើម្បី​ពង្រឹង​សន្តិ
សុខ និង​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ​។

យោង​តាម​ការ​បង្ហាញ​អត្ត​សណ្ណាណ​ជនសង្ស័យ​ទាំង ៥ នាក់ ​៖
១. កែវ លី​កូ ភេទ​ប្រុស អាយុ ២១ ឆ្នាំ (​គ្មាន​មុខរបរ​ពិតប្រាកដ​)
២. អ៊ី សុ​វី (​ហៅ​ជីប​) ភេទ​ប្រុស អាយុ ២៧ ឆ្នាំ (​គ្មាន​មុខរបរ​ពិតប្រាកដ​)
៣. ឡំ សម្បត្តិ (​ហៅ​ចិ​) ភេទ​ប្រុស អាយុ ២២ ឆ្នាំ (​គ្មាន​មុខរបរ​ពិត​ប្រាក​ដ​)
៤. វ៉ុ​ន សាយ​ណុ​ន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ (​គ្មាន​មុខរបរ​ពិតប្រាកដ​)
៥. ពៅ សុ​ម៉ា​លី ភេទ​ប្រុស អាយុ ៥២ ឆ្នាំ (​ស្នាក់​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង​) ជាប់ចោទ​ពី​បទ «​ទទួលផល​ចោរកម្ម​»​។

ក្រោយ​ការ​បង្ក្រាប​ក្រសោប​ក្រុម​ជនសង្ស័យសមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ទូរ​សព្ទ​ដៃ​ម៉ាក ViVO ចំនួន ០២ គ្រឿង​. ទូរ​សព្ទ​ដៃ​ម៉ាក iPhone ចំនួន ០២ គ្រឿង​ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៥ នាក់ រួម​ជាមួយវត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ឃាត់ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ