ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធកា.ប់ប្តីរបួសធ្ង.ន់ចំក ព្រោះខឹងប្តីចោទថាមានសហាយ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ប្តី​ចំ​ក​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​ប្តី​ចោទ​ប្រពន្ធ​ថា​លួច​មាន​សាហា​យ​ស្មន់ ដោយ​ទ្រាំ​នូវ​ការ​ចោទ​របស់​ប្តី​លែង​បាន​ទាញ​កាំបិត​កាប់​តែ​ម្តង​។ ករណី​ហិង្សា​ក្នុង​គ្រួសារ ប្រពន្ធ​ទាញ​កាំបិត​កាប់​ប្ដី​រង​របួសធ្ងន់ ត្រូវ​នគរបាល​ឃាត់​បាន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦…

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ប្តី​ចំ​ក​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​ប្តី​ចោទ​ប្រពន្ធ​ថា​លួច​មាន​សាហា​យ​ស្មន់ ដោយ​ទ្រាំ​នូវ​ការ​ចោទ​របស់​ប្តី​លែង​បាន​ទាញ​កាំបិត​កាប់​តែ​ម្តង​។

ករណី​ហិង្សា​ក្នុង​គ្រួសារ ប្រពន្ធ​ទាញ​កាំបិត​កាប់​ប្ដី​រង​របួសធ្ងន់ ត្រូវ​នគរបាល​ឃាត់​បាន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​តាំងរ​ងៀង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ស្ត្រីជន​សង្ស័យ​ដៃដល់​ជា​ប្រពន្ធ​ដែល​យក​កាំបិត​កាប់​ប្ដី មានឈ្មោះ ចែ​ម កុសល់ អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​តាំងរ​ងៀង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះជា​ប្ដី​ឈ្មោះ នួន សំណាង អាយុ​៤៨​ឆ្នាំ​រស់នៅ​ជាមួយ​គ្នា​ក្នុងភូមិ​-​ឃុំ​ខាងលើ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ប្តី​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ស្រាប់តែ​ប្រពន្ធ​ដែល​ជា​ជន​ដៃដល់​បាន​ទាញ​កាំបិត​ផ្គាក់ កាប់​ទៅ​លើ​បុរស​ជា​ប្តី​ចំនួន​០១​កាំបិត ចំ​ក​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​កាប់​ប្តី​រួច ជនសង្ស័យ​ដៃដល់​ជា​ប្រពន្ធ​ក៏​បាន​ទម្លាក់​កាំបិត​នៅ​ក្នុងផ្ទះ រួច​ហើយ​ព្យាយាម​រត់គេច​ទៅ​ទិស​ខាងជើង​សំងំ​ពួក​នៅ​ក្នុង​ព្រៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​ប្រពន្ធ បាន​ឆ្លើយ​សារភាព​ថា​មូលហេតុ​ដែល​រូប​ខ្លួន​ចិត្តដាច់​ទាញ​កាំបិត​កាប់​ទៅ​លើ​ប្តី​ខ្លួនឯង​នេះ​ដោយសារ​តែ​ប្ដី​ប្រចណ្ឌ​រូប​ខ្លួន​ថា​លួច​មាន​សាហា​យ​ស្មន់ ខ្លួន​កើត​ចិត្ត​ខឹង​ក៏​ទ្រាំ​លែង​បាន​ទាញ​កាំបិត​កាប់​តែ​ម្តង​ទៅ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ដៃដល់​ជា​ប្រពន្ធ រួម​ជាមួយនឹង​វត្ថុ​តាង​កាំបិត​ផ្គាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ